ខ្មែរប៉ុស្ដិ៍ Close

មានឆ្ងល់ទេ តើប្រទេសណាខ្លះដែលពុំមានករណីឆ្លងកូវីដ-១៩ទាល់តែសោះ?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 79

ជម្ងឺកូវីដ-១៩ បានផ្ទុះឡើងដំបូងនៅផ្សារមួយកន្លែង ក្នុងទីក្រុងវូហាន ខេត្ត ហឺប៉ី ប្រទេសចិន ហើយបានបន្តរីករាលដាលទៅស្ទើរទូទាំងពិភពលោកទាំងមូល ដែលមកទល់ពេលនេះ បើតាមទិន្នន័យរបស់សាកលវិទ្យាល័យ John Hopkins របស់សហរដ្ឋអមេរិក មានប្រទេស និងកោះសរុបចំនួន ២១៥ ហើយដែលបានឆ្លងជម្ងឺដ៏កាចសាហាវនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏មានប្រទេស និងដែនកោះខ្លះទៀតនៅពុំបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩នេះនៅឡើយទេ ។ ភាគច្រើននៃប្រទេសទាំងនោះគឺជាប្រទេសផ្ដាច់ការ បំបិទសិទ្ធិសេរីភាពសារព័ត៌មាន មានប្រព័ន្ធសុខាភិបាលអន់ខ្សោយ ឬក៏ជាដែនកោះដាច់ស្រយ៉ាលដែលកម្រនឹងមានជនបរទេសទៅដល់ ។

ខាងក្រោមនេះជាឈ្មោះប្រទេស និងដែនកោះដែលពុំទាន់មានករណីឆ្លងកូវីដ-១៩៖

១. កូរ៉េខាងជើង

២. ដែនកោះ Kiribati

៣. ដែនកោះ Marshall Islands

៤. ដែនកោះ Micronesia

៥. ដែនកោះ Nauru

៦. ដែនកោះ Palau

៧. ដែនកោះ American Samoa

៨. ដែនកោះ Solomon Islands

៩. ដែនកោះ Tonga

១០. ប្រទេស Turkmenistan

Monumen Arch of Independence in sunset. Ashkhabad. Turkmenistan.

១១. ដែនកោះ Tuvalu

១២. ដែនកោះ Vanuatu

ប្រភព៖ Aljazeera

អត្ថបទទាក់ទង