ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន បន្តផ្តល់ជំនួយថវិកា ១,២៦០លានរៀល ដល់បណ្តាខេត្តចំនួន ១៥ ដើម្បីរៀបចំធ្វើចត្តាឡីស័ក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៣ ខែមេសា ឆ្នាំ២០២១ ព័ត៌មានទូទៅ 19

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានបន្តផ្តល់ជំនួយថវិកាចំនួន១,២៦០លានរៀល ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១,២៦០លានរៀលសម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី០៣ ខែមីនានេះ រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

បណ្តារាជធានី-ខេត្តទាំង១៥ ដែលទទួលបានថវិកា ដើម្បីរៀបចំធ្វើចត្តាឡីស័ករួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, កណ្តាល, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, ក្រចេះ, តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, ព្រះសីហន និងខេត្តសៀមរាប។

ខាងក្រោមនេះជាតារានៃការផ្តល់ជំនួយរបស់សម្តេចតេជោ ហ៊ុន សែន៖

អត្ថបទទាក់ទង