ខ្មែរប៉ុស្ដិ៍ Close

សម្ដេច ហ៊ុន សែន បើកភ្លើងខៀវអោយកីឡាមួយចំនួនអាចចាប់ផ្ដើមប្រកួតឡើងវិញ តែត្រូវធ្វើបិទទ្វារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០ កីឡា - សុខភាព 74
សម្ដេច ហ៊ុន សែន បើកភ្លើងខៀវអោយកីឡាមួយចំនួនអាចចាប់ផ្ដើមប្រកួតឡើងវិញ តែត្រូវធ្វើបិទទ្វារ សម្ដេច ហ៊ុន សែន បើកភ្លើងខៀវអោយកីឡាមួយចំនួនអាចចាប់ផ្ដើមប្រកួតឡើងវិញ តែត្រូវធ្វើបិទទ្វារ

កីឡាមួយចំនួនដែលបានផ្អាកសកម្មភាពទាំងការហ្វឹកហាត់ ទាំងការប្រកួត មួយរយ:នៃការទប់ស្កាត់និងបង្ការជំងឺកូវីដ19 អស់រយៈពេលជាង 2 ខែកន្លងមកនេះ ពេលនេះត្រូវបានសម្ដេច ហ៊ុន សែន  បើកភ្លើងខៀវឲ្យកីឡាមួយចំនួនអាចមានសកម្មភាពប្រកួតឡើងវិញ ប៉ុន្តែត្រូវធ្វើការប្រកួតដោយបិទទ្វារ ពោលគឺហាមមិនឲ្យមានអ្នកទស្សនាមើលនោះឡើយ ។

នៅក្នុងសារជាសំឡេងដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅព្រឹកថ្ងៃទី 21 ខែឧសភាឆ្នាំ 2020នេះ បានឲ្យដឹងថា ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង អប់រំយុវជននិងកីឡា គប្បីធ្វើការពិភាក្សាគ្នាដើម្បីបើកឱ្យមានការប្រកួតកីឡាមួយចំនួនឡើងវិញ ។

សម្ដេចតេជោបានមានប្រសាសន៍ថាកន្លងមកទាក់ទងវិស័យកីឡា គឺយើងបានអនុញ្ញាតអោយតែកីឡាប្រដាល់ធ្វើការប្រកួតដោយបិទទ្វារ ឯកីឡាដទៃទៀតគឺស្ងប់ស្ងាត់ ។

សម្រាប់ពេលនេះ យើងពិនិត្យឃើញថាយើងគួរចាប់ផ្ដើមឲ្យមានសកម្មភាពកីឡាគ្រប់ប្រភេទគ្រប់ទំរង់ទាំងបាល់ទាត់ បាល់ទះ បាល់បោះ និងកីឡាប្រភេទដទៃទៀត ប៉ុន្តែប្រសិនជាមានការប្រកួត ក៏ប្រកួតបិទទ្វារដដែល។ សម្ដេចយល់ថា ហានិភ័យនៅកន្លែងការប្រកួតកីឡាមិនជាមានច្រើនប៉ុន្មានទេ ដោយយើងកំណត់ទាក់ទិននឹងការប្រកួតដូចជាបាល់ទាត់ យើងមិនត្រូវឲ្យមានអ្នកដែលត្រូវចូលទៅមើលទេ គឺក្នុង១កន្លែងប្រកួតហ្នឹង យ៉ាងច្រើនប្រើប្រាស់ បើថាបាល់ទាត់វាអាចថា ៥០ឬ៦០នាក់ប៉ុណ្ណោះ ទាំងគ្រូបង្វឹកទាំងកីឡាករហើយទីធ្លាក៏ធំដែរ ហើយបាល់ទះក៏ដូច្នេះដែរគឺវាមិនច្រើនទេ បាល់ទះ បាល់បោះ ហើយនិងប្រភេទកីឡាផ្សេងៗទៀតក៏ដូចគ្នាដែរ ។ ដូច្នេះហានិភ័យវាមិនជាខ្ពស់ទេហើយប្រយ័ត្នទៀត យើងប្រគល់ឲ្យសហព័ន្ធនីមួយៗជាមួយក្លឹបជាអ្នកទទួលខុសត្រូវ ដែលកន្លែងប្រកួត យើងក៏ត្រូវមានវិធាន ការម៉ឺងម៉ាត់ទៅលើបញ្ហាការត្រួតពិនិត្យកម្ដៅការត្រួតពិនិត្យផ្សេងៗ មុននឹងឲ្យចូលទៅធ្វើការប្រកួត ។ ដូច្នេះស្នើឲ្យឱ្យឯកឧត្តមរដ្ឋមន្រ្តីទាំង៣ពិនិត្យមើលដោយយើងបើកជាជំហ៊ានៗ ប៉ុន្តែនៅក្លឹបហាត់ប្រាណមិនទាន់ឲ្យបើកទេ ហើយកន្លែងក្លឹបម៉ាស្សាខារ៉ា អូខេក៏មិនទាន់ឲ្យបើកដែរ ។

សម្ដេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលចង់ជំរុញវិស័យកីឡាឲ្យចេញមុខ ដោយសារហានិភ័យហាក់ដូចជាទាបបើប្រៀបធៀបនឹងសកម្មភាពទេសចរណ៍ដែលកំពុងមានសព្វថ្ងៃ ហើយម្យ៉ាងទៀតវិធានការការការពារគឺត្រូវតែមានគ្រប់ទីកន្លែងទាំងអស់ ។

ដូច្នេះគួរពិចារណាឲ្យមានការប្រកួតដោយសារតែយើងមានវគ្គប្រកួតនេះវគ្គប្រកួតនោះឬកម្មវិធីប្រកួតផ្សេងៗ ហើយម្យ៉ាងទៀតធនធានកីឡារបស់យើងបើសិនយើងពន្យារចោលយូរពេកគឺការហ្វឹកហាត់ក៏មិនបាន ធ្វើការប្រកួតក៏មិនបាន វានឹងធ្វើឲ្យផ្នែកកីឡារបស់យើងចុះខ្សោយផងដែរ ។ ដូច្នេះសូមពិចារណាលើរឿងនេះហើយបើឯកភាពគ្នាហើយសូមផ្ដល់មតិយោបល់មកសម្ដេចវិញ ដើម្បីនឹងប្រកាសបើកឲ្យមានការប្រកួតតែម្ដង ។  AKP

អត្ថបទទាក់ទង