បុរសម្នាក់ត្រូវបានកាត់ទោសប្រហារជីវិតនៅសឹង្ហបុរីតាមរយៈការកាត់ក្ដីតាម ZOOM Video Call
បុរសវ័យ ៣៧ឆ្នាំម្នាក់ឈ្មោះ Punithan Genasan ជនជាតិម៉ាឡេស៊ី ត្រូវបានតុលាការសឹង្ហបុរីកាត់ទោសប្រហារជីវិតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២០ នេះ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ គឺថាតុលាការសឹង្ហបុរីបានប្រើប្រាស់កម្មវិធី ZOOM ដើម្បីកាត់ក្ដីពីចម្ងាយ ដែលនេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រសឹង្ហបុរី ក៏ដូចជានៅលើពិភពលោក ។
វិធានការនេះគឺដើម្បីចូលរួមបញ្ចៀសការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩នៅក្នុងប្រទេសសឹង្ហបុរី ខណៈដែលប្រទេសនេះគឺជាប្រទេសដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេនៅអាស៊ាន។ បើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ John Hopkins សឹង្ហបុរីមានករណីឆ្លងកូវីដ-១៩សរុបចំនួន 28,794 ករណី និងមានអ្នកស្លាប់ពីមេរោគនេះចំនួន 22 ករណី ៕