អត្រាអ្នកបាត់បង់ការងារធ្វើនៅអង់គ្លេសកើនឡើងជិតដល់ 2.1 លាននាក់ក្នុងខែមេសា
បើតាមការិយាល័យស្ថិតិជាតិអង់គ្លេស (ONS) បានអោយដឹងថា អត្រាអ្នកបាត់បង់ការងារធ្វើនៅអង់គ្លេសកើនឡើងដល់ 2.1 លាននាក់ក្នុងខែមេសា កើនពី 1.24 លាននាក់កាលពីខែមីនា ដែលគិតជាភាគរយប្រហាក់ប្រហែលនឹង 69% ។
ការិយាល័យស្ថិតិជាតិអង់គ្លេសបានគូសបញ្ជាក់ថា នេះគឺគ្រាន់តែជាទិន្នន័យបឋមតែប៉ុណ្ណោះ និងថានឹងបន្ថែមចំនួនខ្លះទៀតដែលកំពុងតែធ្វើការនៅឡើយ ប៉ុន្តែបានដាក់ពាក្យស្នើសុំអត្ថប្រយោជន៍សេដ្ឋកិច្ចពីការបាត់បង់ការងារធ្វើ បន្ទាប់ពីលោកអធិការបតី Rishi Sunak បានបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទទួលបានអត្ថប្រយោជន៍ដើម្បីប៉ះប៉ូវពីការប៉ះពាល់ពីកូវីដ-១៩។
សេដ្ឋវិទូនានាបានលើកឡើងថា នេះជាការកើនឡើងដ៏គួរអោយព្រួយបារម្ភ ដែលជាការកើនឡើងនៃអ្នកបាត់បង់ការងារធ្វើដ៏ធំបំផុតរាប់ចាប់តាំងពីឆ្នាំ 1970 មកម៉្លេះ ៕