ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀង បានចុះធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី២៥ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 242
ក្រុមការងារមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀង បានចុះធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន ក្រុមការងារមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀង បានចុះធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន

ស្វាយរៀង៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨នេះ ក្រុមការងារមន្ទីរបរិស្ថានខេត្ត សហការជាមួយមន្ត្រីរដ្ឋបាលក្រុងស្វាយរៀង ក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុមអនាម័យក្រុងស្វាយរៀង បានចុះធ្វើពលកម្មសម្អាតអនាម័យបរិស្ថាន កាកសំណល់នានា និងណែនាំដល់អ្នកលក់ដូរ និងម៉ូតូកង់បីដែលតែងតែចតនៅលើផ្លូវ
ឱ្យចេញពីទីតាំងខាងមុខមន្ទីរពេទ្យខេត្ត និងជាប់របងវិទ្យាល័យស្វាយរៀង។ ក្រុមការងារបាននាំគ្នាកើបយកសំរាម កាកសំណល់ផ្សេងៗ ដាក់លើរថយន្តដឹកសំរាមរបស់ក្រុមហ៊ុនម៉ៅការដឹកសំរាមចេញ បានស្អាតល្អ ៕