GMAC អំពាវនាវដល់ម្ចាស់អាគារជួលទាំងអស់ ចុះថ្លៃឈ្នួល 30% ដើម្បីជួយសម្រួលបន្ទុករោងចក្រ
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC នៅថ្ងៃទី៨ ខែឧសភានេះ បានចេញលិខិតអំពាវនាវដល់ម្ចាស់អាគារទាំងអស់ ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
ក្នុងលិខិត GMAC បានអំពាវនាវដល់ម្ចាស់អាគារនានាដែលកំពុងជួលឲ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ មេត្តាពិចារណាចុះថ្លៃឈ្នួលរបស់ខ្លួនយ៉ាងតិច ៣០ភាគរយ សម្រាប់រយៈពេល ៣ ទៅ ៦ខែ។
GMAC បានលើកឡើងថា ការចុះថ្លៃឈ្នូលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងចូលរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាក្នុងវិស័យនេះ ខណៈដែល មានរោងកច្រ១៨០ហើយ បានព្យួរផលិតកម្មរបស់ខ្លួន និង៦០បន្ថែមទៀត នឹងឈានទៅរកការព្យួរនាពេលខាងមុខ។
សូមអានលិខិតអំពាវនាវរបស់ GMAC ខាងក្រោម៖