ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃទី២៩ខែមេសានេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ៣នាក់ដដែល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ កីឡា - សុខភាព 37
ថ្ងៃទី២៩ខែមេសានេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ៣នាក់ដដែល ថ្ងៃទី២៩ខែមេសានេះ កម្ពុជាមិនមានករណីឆ្លងកូវីដ-១៩ ថ្មីទេ ហើយក៏មិនមានអ្នកជាសះស្បើយថ្មីដែរ, ចំនួនអ្នកកំពុងបន្តសម្រាកព្យាបាលនៅតែរក្សាចំនួន ៣នាក់ដដែល

គិតត្រឹមម៉ោង ៧ ព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មិនមានករណីជាសះស្បើយបន្ថែមទៀតទេ ហើយក៏មិនមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី។ គួរបញ្ជាក់ថា នេះគឺជាថ្ងៃទី ១៧ហើយ ដែលកម្ពុជារកពុំឃើញអ្នកឆ្លងជម្ងឺកូវីដ-១៩ថ្មី ។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណីដដែល ខណៈជាសះស្បើយមានចំនួន ១១៩ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ៣ករណីទៀតប៉ុណ្ណោះ។

សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចខាងក្រោម ៖

អត្ថបទទាក់ទង