ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបង្ហាញបច្ចេកទេសកាត់ដើមឈើធំៗ ដោយមិនឱ្យមានហានិភ័យដល់ប្រាសាទ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 20

ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ជាទូទៅថាជាប្រាសាទដែលសម្បូរដើមឈើធំៗដុះក្នុងបរិវេណប្រាសាទ។ ដ្បិតថា ដើមឈើទាំងនោះជាទីទាក់ទាញដល់ភ្ញៀវទេសចរ តែវាក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរព្រោះដើមឈើទាំងនោះអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗដែលក្នុងនោះមានដូចជាខ្យល់ជាដើម។ នៅពេលដែលដើមឈើទាំងនោះដួលលើប្រាសាទ ការងារដែលយកដើមឈើចេញជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមការងារព្រៃឈើ ព្រោះប្រសិនបើការងារដកហូតដើមឈើចេញមិនបានត្រឹមត្រូវទៅតាមលក្ខណៈ បច្ចេកទេសនោះទេ វាអាចធ្វើឲ្យរបេះថ្មធ្លាក់មកយ៉ាងងាយ។ ដូច្នេះ ចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ក្នុងការដកហូតដើមឈើទាំងនោះចេញ។

លោក មាឃ បូរ៉ា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ជម្រាបអំពីបច្ចេកទេសទាំងនេះថា ការកាត់ដើមឈើធំៗដែលដួលគងលើប្រាសាទចាំបាច់ត្រូវរៀបចំរន្ទាឱ្យរឹងមាំនៅផ្នែកខាងក្រោម ហើយត្រូវកាត់ដើមឈើនោះជាចម្រៀកតូចៗបណ្ដោយសាច់ដើម្បីសម្រាលទម្ងន់ និងងាយស្រួលលើកយកចេញ។ ការធ្វើបែបនេះ គឺអាចរក្សាសុវត្ថិភាពទាំងក្រុមការងារផង និងបញ្ជៀសការប៉ះពាល់ដល់ប្រាសាទផង៕

អត្ថបទទាក់ទង