ខ្មែរប៉ុស្ដិ៍ Close

គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ៧៧លើក ដែលមានចំនួនប្រមាណជិត ១លាននាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 33
គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ៧៧លើក ដែលមានចំនួនប្រមាណជិត ១លាននាក់ គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ៧៧លើក ដែលមានចំនួនប្រមាណជិត ១លាននាក់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្ដីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម លោកបាន ចុះជួបជាមួយបងប្អូនកម្មករនិយោជិតគិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ បានចំនួន៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត១លាននាក់ ដែលបានរកឃើញបញ្ហា និងដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើនជាពិសេសអនុសាសន៍១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព កម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ហើយលោកនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកបានលើកឡើងយ៉ាងដូច្នេះនៅក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

នៅក្នុងសារលិខិតដដែលនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានបន្តលើកកម្ពស់ការការពារសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានាជូនដល់បងប្អូនកម្មករនិយោជិតរួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការត្រីភាគី បូកជាច្រើនទៀត៕

អត្ថបទទាក់ទង