រដ្ឋបាលរាជធានីភ្នំពេញបង្ហាញគម្រូត្រាមូលផ្លូវការថ្មី
នារសៀលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ សាលារាជធានីភ្នំពេញបានចេញនូវសេចក្ដីជូនដំណឹងមួយដល់គ្រប់ក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន រដ្ឋបាលខេត្ត មន្ទីរ អង្គភាព រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់នៅទូទាំងរាជធានីភ្នំពេញ ស្ដីអំពីការប្រកាសដាក់អោយប្រើប្រាស់ត្រាមូលថ្មីរបស់សាលារាជធានីភ្នំពេញ ដោយសារត្រាចាស់មុនរបស់រដ្ឋបាលរាជធានីភ្នំពេញមានភាពសឹករិចរិល ពិបាកក្នុងការប្រើប្រាស់ ទើបក្រសួងមហាផ្ទៃ បានឯកភាពឲ្យប្ដូរត្រាមូលចាស់ និងអនុញ្ញាតឲ្យប្រើប្រាស់ត្រាមូលថ្មី ៕
សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់សាលារាជធានីភ្នំពេញដូចខាងក្រោម ៖