រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរនៅលើមហាវិថីឈ្នះឈ្នះ ក្នុងកំឡុងពេលប្រារព្ធពិធីសម្ពោធវិមានឈ្នះឈ្នះ !
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងពីការបញ្ចៀសចរាចរក្នុងកំឡុងពេលប្រារព្ធពិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួប២០ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដែលរៀបចំឡើងនៅថ្ងៃទី២៩ និង៣១ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការធ្វើចរាចរនៅតាមមហាវិថីឈ្នះឈ្នះ (លើកលែងតែម៉ូតូ) ត្រូវផ្អាកចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ៕
សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖