ខ្មែរប៉ុស្ដិ៍ Close

ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះ «ចក្រវាឡ ធីវីអនឡាញ» របស់លោក ចាន់ ឬទ្ធី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 46
ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះ «ចក្រវាឡ ធីវីអនឡាញ» របស់លោក ចាន់ ឬទ្ធី ក្រសួងព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះ «ចក្រវាឡ ធីវីអនឡាញ» របស់លោក ចាន់ ឬទ្ធី

នារសៀលថ្ងៃចន្ទ ទី ២៧ ខែមេសា ឆ្នាំ២០២០ នេះ ក្រសួងព័ត៌មានចេញសេចក្ដីប្រកាសព័ត៌មានសម្រេចលុបអាជ្ញាប័ណ្ណគេហទំព័រឈ្មោះ «ចក្រវាឡ ធីវីអនឡាញ» របស់លោក ចាន់ ឬទ្ធី ដែលមានអាសយដ្ឋាន www.ckvtvonline.com ។ ការលុបនេះ គឺដោយសារម្ចាស់អាជ្ញាប័ណ្ណបានធ្វើសកម្មភាពយកព័ត៌មាន និងផ្សព្វផ្សាយសារព័ត៌មានរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលនាំអោយប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងដែលបានបំពានលើកិច្ចសន្យាជាមួយក្រសួងព័ត៌មាន ។

អត្ថបទទាក់ទង