ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៥នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង៩៦នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម២៦នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 77
កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៥នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង៩៦នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម២៦នាក់ កម្ពុជាព្យាបាលអ្នកជម្ងឺកូវីដ-១៩ ជាសះស្បើយ ៥នាក់បន្ថែមទៀត ខណៈគ្មានករណីឆ្លងថ្មី, សរុបអ្នកជាសះស្បើយកើនឡើង៩៦នាក់ អ្នកបន្តព្យាបាលថយចុះមកនៅត្រឹម២៦នាក់

គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ នេះ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា​បានព្យាបាលអ្នកជំងឺកូវីដ-១៩ បានជាសះស្បើយថ្មីចំនួន ៥នាក់បន្ថែមទៀត ដែលធ្វើអោយចំនួនអ្នកជាសះស្បើយសរុបពីជំងឺឆ្លងដ៏កាចសាហាវនេះកើនដល់ ៩៦នាក់ហើយ។ ទន្ទឹមនោះ ថ្ងៃនេះពុំមានករណីឆ្លងថ្មីនោះទេ។

អ្នកជាសះស្បើយទាំង ៥នាក់នោះមានដូចជា៖

  • បុរសជនជាតិម៉ាឡេស៊ី ២នាក់ មកធ្វើការនៅខេត្តកំពង់ចាម
  • បុរសជនជាតិខ្មែរ ១នាក់ នៅរាជធានីភ្នំពេញ
  • បុរសជនជាតិខ្មែរ ២នាក់ នៅខេត្តបាត់ដំបង។

គួរជម្រាបថា មកដល់ពេលនេះ ករណីឆ្លងកូវីដ-១៩សរុបនៅទូទាំងប្រទេសកម្ពុជាមានចំនួន ១២២ករណី ខណៈជាសះស្បើយកើនឡើងដល់ ៩៦ករណី និងអ្នកដែលកំពុងសម្រាកព្យាបាលបន្តមានចំនួនត្រឹមតែ ២៦ករណីទៀតប៉ុណ្ណោះ។

សូមអាននូវសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងសុខាភិបាលដូចខាងក្រោម៖

អត្ថបទទាក់ទង