សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ នៅថ្ងៃទី ២៧-២៨ ខែមេសាខាងមុខ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧ ដល់ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី តបតាមការអញ្ជើញរបស់ឯកឧត្តម លី សៀន ឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូល។
ក្រៅពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារទ្វេរភាគីជាមួយថ្នាក់ដឹកនាំរបស់ប្រទេសអាស៊ានមួយចំនួនទៀតផងដែរ៕
ប្រភព៖ cambodiapolice