ខ្មែរប៉ុស្ដិ៍ Close

ស្រវឹងទាំងថ្ងៃបើករថយន្ត Lexus RX 300 បុករះរថយន្តនិងម៉ូតូពេញផ្លូវ ពីខណ្ឌច្បារអំពៅ រហូតដល់ផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ចាប់វាយខ្នោះ!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 42
ស្រវឹងទាំងថ្ងៃបើករថយន្ត Lexus RX 300 បុករះរថយន្តនិងម៉ូតូពេញផ្លូវ ពីខណ្ឌច្បារអំពៅ រហូតដល់ផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ចាប់វាយខ្នោះ! ស្រវឹងទាំងថ្ងៃបើករថយន្ត Lexus RX 300 បុករះរថយន្តនិងម៉ូតូពេញផ្លូវ ពីខណ្ឌច្បារអំពៅ រហូតដល់ផ្លូវ៦០ម៉ែត្រ ត្រូវសមត្ថកិច្ចខណ្ឌមានជ័យ ចាប់វាយខ្នោះ!

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាទាំងកណ្ដាលថ្ងៃ បានបើករថយន្ត Lexus RX 300 បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿង តាំងពីចំណុចជិតវត្តនិរោធ៍ ខណ្ឌច្បារអំពៅ រហូតមកបុករថយន្តនិងម៉ូតូ២គ្រឿងទៀត នៅផ្លូវ៦០ម៉ែត្រ ខណ្ឌមានជ័យ ទើបឃាត់បានទាំងរថយន្តនិងអ្នកបើកបរ ខណៈពេលរថយន្តផ្ទុះកង់មុខទាំងសងខាង បើកទៅមុខលែងរួច។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០២និង១០នាទីរសៀល ថ្ងៃសៅរ៍ ទី២១ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចមុខវត្តនិរោន៍ ខណ្ឌច្បារអំពៅ បន្ទាប់ពីបង្កគ្រោះថ្នាក់ភ្លាមៗអ្នកបើកបរបានបន្ថែមល្បឿនព្យាមយាមបើករត់គេច រហូតមកដល់ផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏បានបន្តបុករថយន្តមួយគ្រឿងទៀតរួចជ្រុលទៅប៉ះម៉ូតូមួយទៀតបណ្ដាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសបាក់ជើងឆ្វេង ដោយឡែកអ្នកនៅក្នុងរថយន្តរងគ្រោះសំណាងល្អមិនមានអ្នករងរបួស៕

ប្រភព៖ komsandaily

អត្ថបទទាក់ទង