ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃសំពះអង្វរកជនរួមជាតិ មេត្តាកុំ​ជួបជុំគ្នាច្រើន នៅអំឡុងពិធីបុណ្យចូលឆ្នាំ ក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃសំពះអង្វរកជនរួមជាតិ មេត្តាកុំ​ជួបជុំគ្នាច្រើន នៅអំឡុងពិធីបុណ្យចូលឆ្នាំ ក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកដៃសំពះអង្វរកជនរួមជាតិ មេត្តាកុំ​ជួបជុំគ្នាច្រើន នៅអំឡុងពិធីបុណ្យចូលឆ្នាំ ក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ

ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកដៃសំពះ អង្វរកជនរួមជាតិទាំងអស់ សូមមេត្តាយោគយល់ កុំ​មានការជួបជុំគ្នាច្រើន ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ ក្នុងដំណាក់កាល ជំងឺកូវីដ-១៩នេះ។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអំពាវនាវបែបនេះ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសន្និសីទព័ត៌មានជាលើកទី៤ ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ-១៩ នៅវិមានសន្តិភាព។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្ថែមថា មិនត្រឹមតែបងប្អូននោះទេ សូម្បីតែលោកខ្លួនឯងផ្ទាល់ មិនបានជួបចៅ ដែលកំពុងរៀននៅអឺរ៉ុបដូចគ្នា។ រីឯកូនចៅរបស់លោក ក៏ត្រូវរស់នៅផ្សេងគ្នា ក្នុងដំណាក់កាល ជំងឺកូវីដ-១៩នេះដែរ។

ការបន្តអនុវត្តគម្លាតសង្គម និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ នៅពេលនេះ ពិសេសអំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ ដោយមិនមានការជួបជុំគ្នាច្រើន ផឹកស៊ី តាមស្រុកភូមិ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ដើម្បីតែសុខភាពខ្លួនឯង និងក្រុមគ្រួសាររបស់ប្រជាពលរដ្ឋយើង និងកុំ​ឲ្យឆ្លងរាលដាលដល់សហគមន៍យើងតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង