ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តតាកែវ ចុះពិនិត្យការសាងសង់ទំនប់ទឹកត្នោតកញ្ជ្រុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 40
អភិបាលខេត្តតាកែវ ចុះពិនិត្យការសាងសង់ទំនប់ទឹកត្នោតកញ្ជ្រុង អភិបាលខេត្តតាកែវ ចុះពិនិត្យការសាងសង់ទំនប់ទឹកត្នោតកញ្ជ្រុង

បន្ទាប់ពីចុះសំណេះសំណាល និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក្នុងឃុំព្រៃយុថ្ការួចមក នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ដដែលនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបន្តចុះពិនិត្យការសាងសង់ទំនប់ទឹកត្នោតកញ្ជ្រុង ដែលតភ្ជាប់ពីភូមិសាស្ត្រឃុំបូរីជលសារ ស្រុកបូរីជលសារ ដល់ឃុំរមេញស្រុកកោះអណ្តែតដែលកំពុងអនុវត្តដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត។

ការសាងសង់ទំនប់ទឹកត្នោតកញ្ជ្រុងនេះគឺកើតឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការបង្ករបង្កើនផលរបស់បងប្អូនប្រជាពលរដ្ឋ។

ទំនប់ទឹកនេះមានប្រវែង ៦៧០០ម៉ែត្រ ទ្វារទឹកចំនួន ១១ និងរនេលទឹកចំនួន ១ប្រវែង ៦០ម៉ែត្រ ក្រោយពីសាងសង់រួចរាល់ហើយទំនប់ទឹកនេះនឹងបម្រើដល់ការស្រោចស្រពផ្ទៃដីស្រែប្រាំងរបស់បងប្អូនប្រជាពលរដ្ឋចំនួន ២៣០០ហិតា និងស្រែវស្សាចំនួន ៤៥០ហិតា។ ក្រៅពីបម្រើដល់ការស្រោចស្រពនេះ ខ្នងទំនប់ក៏នឹងក្លាយទៅជាផ្លូវគមនាគមន៍សម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរដ៏សំខាន់មួយដែលតភ្ជាប់ពីទីប្រជុំជនស្រុកកោះអណ្តែតទៅកាន់ទីប្រជុំជនថ្មស ក្នុងស្រុកបូរីជលសារ៕

អត្ថបទទាក់ទង