ខ្មែរប៉ុស្ដិ៍ Close

បង្រ្កាបទីតាំងលក់សាច់សត្វព្រៃចាស់វស្សានៅកណ្ដាលក្រុងតាខ្មៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 22
បង្រ្កាបទីតាំងលក់សាច់សត្វព្រៃចាស់វស្សានៅកណ្ដាលក្រុងតាខ្មៅ បង្រ្កាបទីតាំងលក់សាច់សត្វព្រៃចាស់វស្សានៅកណ្ដាលក្រុងតាខ្មៅ

កណ្ដាល​: សមត្ថកិច្ច​ចម្រុះ​ខេត្តកណ្តាល ដឹកនាំ​ដោយ​លោក ទិន សុចិ​ត្រា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​ល្ងាច​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ នេះ ចុះ​ត្រួតពិនិត្យ​ហាង​លក់​សត្វព្រៃ​ដ៏​ល្បីល្បាញ​ពីរ​នាក់​ក្នុង​ក្រុង​តាខ្មៅ គឺ ហាង​រំ​ចង់ និង​ហាង ហេង ហេង​។

​ហាង​ទាំងពីរ​នេះ ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU រកឃើញថា បាន​បើក​អាជីវកម្ម​លក់​ម្ហូប​សត្វព្រៃ​ជាច្រើន​ឆ្នាំ​មកហើយ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ ជាហេតុ​នាំឱ្យ​ប្រជាពលរដ្ឋ​យល់ឃើញថា សមត្ថកិច្ច​និង​អ្នកប្រព្រឹត្ត​ខុសច្បាប់ មានការ​ត្រូវរ៉ូវ​គ្នា​ទើប​មិន​ចុះបង្ក្រាប​៕

ប្រភព៖ រស្មីកម្ពុជា