ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសេីរ សហរដ្ឋអាមេរិកដែលបានសម្រេចបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៤ ខែមេសា ឆ្នាំ២០១៨ មុខរបរ 44
រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានសម្តែងការអបអរសាទរ និងកោតសរសេីរ សហរដ្ឋអាមេរិកដែលបានសម្រេចបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់កម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា លោក ខៀវ កញ្ញារីទ្ធិ

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានបានសរសេរសារសម្តែងការអបអរសាទរ និងកោតសរសេីរដែលសហរដ្ឋអាមេរិកបានសម្រេចបន្តឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់កម្ពុជា

ខ្លឹមសារអស់ទាំងរបស់រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបន្តដូចតទៅ៖

ក្រសួងពាណិជ្ជកម្ម បានប្រកាសឲ្យពាណិជ្ជករ ដែលនាំចូលទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ឲ្យទៅដាក់ពាក្យស្នើសុំដកប្រាក់ពន្ធ ដែលបានបង់រួចហេីយនោះយកមកវិញ។

ហេតុដូច្នេះ ការសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ នៃការនាំទំនិញទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកឡេីងវិញនេះ គឺជាការសម្រេចចិត្តដ៏យុត្តិធម៌ និងគួរឲ្យកោតសរសេីរបំផុតដល់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​ ត្រាំ ដែលបានផ្តល់យុត្តិធម៌ដល់កម្ពុជា។

ទន្ទឹមនឹងនេះ វាគឺជាការបរាជ័យមួយថែមទៀតយ៉ាងអាម៉ាស់បំផុតនៃក្រុមចលនាឧទ្ទាមក្រៅច្បាប់របស់ទណ្ឌិត សម រង្សុី ដែលធ្លាប់បានញុះញង់ឲ្យសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មលេីកម្ពុជា តែទីបំផុតអ្នកដែលក្អួតឈាម និងទទួលផលកម្មវិនាសអន្តរាយខ្លួនឯង គឺទណ្ឌិតក្បត់ជាតិ សម រង្សុី ទៅវិញទេ ហេីយអំពេីបាបកម្មនេះ គឺមិនរង់ចាំបាច់ជាតិក្រោយនោះទេ។

សូមឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិដ៏ល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែរឹងមាំ និងស្ថិតស្ថេរជានិច្ច៕

ប្រភព៖ Swiftnews

អត្ថបទទាក់ទង