ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1879
    ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ក្រសួងទេសចរណ៍ ប្រកាសដាក់ឱ្យប្រើប្រាស់ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

    ក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានអំពាវនាវដល់ម្ចាស់សេវាកម្មស្នាក់នៅ​ទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់​ជាកាតព្វកិច្ចនូវ «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍»។

    លោក ណេប សាមុត អគ្គនាយកគ្រប់គ្រង​ឧស្សាហកម្មទេសចរណ៍​បានឱ្យដឹងថា «ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍» តាមអនឡាញនេះ ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍ អាចសហការផ្តល់ព័ត៌មានជូនអាជ្ញាធរមានសមត្ថកិច្ច ក្នុងការត្រួតពិនិត្យ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិ​ដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍​ក្នុងករណីដែលចាំបាច់ និងមានតម្រូវការ​ក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះ ទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួន ក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។

    ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍ សូមស្នើដល់គ្រប់មូលដ្ឋាន អាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច «ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍» ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់។

    គេហទំព័រដើម្បីចុះឈ្មោះ៖ https://accommodationregistrar.net/

    សូមអានសេចក្តីជូនដំណឹងខាងក្រោម៖

    អត្ថបទទាក់ទង