តំណាងគ្រីស្ទបរិស័ទកម្ពុជាចេញសេចក្ដីណែនាំរួមដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩
នារសៀលថ្ងៃសុក្រទី ២០ ខែមីនា ឆ្នាំ២០២០នេះ តំណាងគ្រីស្ទបរិស័ទកម្ពុជា បានចេញសេចក្ដីណែនាំរួមមួយស្ដីពី ការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលណែនាំអោយព្រឺទ្ធបូជាចារ្យ បូជាចារ លោកគ្រូ-អ្នកគ្រូគង្វាលដែលជាអ្នកដឹកនាំគ្រីស្ទសាសនាគ្រប់លំដាប់ ព្រមទាំងគ្រីស្ទបរិស័ទទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម៖
- ចូលរួមសហការ និងអនុវត្ត តាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល និងក្រសួងធម្មការនិងសាសនាឲ្យបានខ្ជាប់ខ្ជួន
- សូមផ្អាករាល់សិក្ខាសាលា វគ្គបណ្ដុះបណ្ដាល ការងារព័ន្ធកិច្ច សកម្មភាពដំណឹងល្អ ឬការជួបជុំ ដោយអនុវត្តគ្រប់គណៈនិកាយនៅតាម ព្រះវិហារ ក្រុមជំនុំ ទីស្នាក់ការថ្វាយបង្គំ។
- សូមធ្វើការប្រជុំ ឬថ្វាយបង្គំជាក្រុមកោសិកា ក្រុមតូច លក្ខណៈគ្រួសារ ដែលមានចំនួនមិនលើសពី១០នាក់ ឬអាចរៀបចំការថ្វាយបង្គំតាមប្រព័ន្ធបច្ចេកវិទ្យានានា។
- សូមគ្រីស្ទបរិស័ទទាំងអស់ អធិស្ឋានបួងសួងដល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ សូមអោយប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងពិភពលោក ឲ្យរួចផុតពីជំងឺឆ្លងកូវីដ-១៩នេះ។
សូមអាននូវសេចក្ដីណែនាំរួមលម្អិតរបស់តំណាងគ្រីស្ទបរិស័ទកម្ពុជាដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ដូចខាងក្រោម៖