ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ដែលផ្ទុកមេរោគកូរ៉ូណា នៅខេត្តសៀមរាបនោះ ពេលនេះមានសុខភាពល្អធម្មតា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ដែលផ្ទុកមេរោគកូរ៉ូណា នៅខេត្តសៀមរាបនោះ ពេលនេះមានសុខភាពល្អធម្មតា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បុរសជនជាតិខ្មែរអាយុ៣៨ឆ្នាំ ដែលផ្ទុកមេរោគកូរ៉ូណា នៅខេត្តសៀមរាបនោះ ពេលនេះមានសុខភាពល្អធម្មតា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បុរសជនជាតិខ្មែរ ដែលរកឃើញ ផ្ទុកមេរោគកូរ៉ូណា នៅខេត្តសៀមរាបនោះ ពេលនេះមានសុខភាពល្អធម្មតា មិនទ្រុឌទ្រោមឡើយ ខណៈមន្រ្តីជំនាញកំពុងយកសំណាក អ្នកដែលធ្លាប់មានទំនាក់ទំនង ជាមួយបុរសជនជាតិជប៉ុន ដែលផ្ទុកជំងឺកូវីដ-១៩ទៅពិនិត្យជាបន្តទៀត។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា ដែលធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំនាវនាវកុំឲ្យ មានការរើសអើង ដល់អ្នកសៀមរាបឲ្យសោះ ជាពិសេសមិនត្រូវរើសអើង ចំពោះជនជាតិខ្មែរ និងជនបរទេសឡើយ ស្របពេលអ្នកទេសចរបរទេស កំពុងបន្តដំណើរកម្សាន្ត ធម្មតានៅសៀមរាប។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់សារជាថ្មីម្តងទៀតថា ការរើសអើង និងការភ័យខ្លាចគ្រោះថ្នាក់ជាងជំងឺកូវីដ-១៩ទៅទៀត។

គួរបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ ក្រុមគ្រួសាររបស់បុរសអាយុ៣៨ឆ្នាំនោះ បានចេញមុខតាមវីដេអូឃ្លីបថា ពួកគាត់មានសុខភាពល្អ មិនមានការឆ្លងជំងឺនេះឡើយ៕

អត្ថបទទាក់ទង