ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន បំភ្លឺពីការដួលសន្លប់ ឬដួលស្លាប់ ដែលមហាជនសង្ស័យថាដោយសារជំងឺ Covid-19

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1233
    ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន បំភ្លឺពីការដួលសន្លប់ ឬដួលស្លាប់ ដែលមហាជនសង្ស័យថាដោយសារជំងឺ Covid-19ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន បំភ្លឺពីការដួលសន្លប់ ឬដួលស្លាប់ ដែលមហាជនសង្ស័យថាដោយសារជំងឺ Covid-19

    ក្រសួងសុខាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីបំភ្លឺសំណួរពាក់ព័ន្ធនឹងជំងឺ និងការធ្វើតេស្តកូវីដ-១៩ (Covid-19) និងការដួលសន្លប់ ឬដួលស្លាប់ ដែលមហាជននាំគ្នាសង្ស័យថា ករណីនោះ ដោយសារជំងឺកូរ៉ូណា (Covid-19)។ សន្និសីទសារព័ត៌មាននេះ នឹងត្រូវប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ០៣៖០០នាទីរសៀល នៅទីស្តីការក្រសួងសុខាភិបាល បន្ទប់ជាន់ផ្ទាល់ដី។

    នៅក្នុងសន្និសីទនេះ នឹងមានការអញ្ជើញចូលរួមពី៖

    ១) លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
    ២) លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានណ:គ្រូពេទ្យកម្ពុជា
    ៣) លោកសាស្ត្រាចារ្យ វ៉ាន់ ម៉ិច ឯកទេស និងប្រធានផ្នែកជំងឺសួតនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងជាប្រធានសមាគមគ្រូពេទ្យសួតកម្ពុជា
    ៤)​ លោកសាស្ត្រាចារ្យ រស់ សីហា ឯកទេស និងប្រធានផ្នែកសរសៃប្រសាទ នៃមន្ទីរពេទ្យកាល់ម៉ែត។
    ៥) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា៕

    អត្ថបទទាក់ទង