ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរីករាលដាលនៃជំងឺ COVID-19 អាចនឹងប៉ះពាល់ដល់វិស័យចំនួន២

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 53
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរីករាលដាលនៃជំងឺ COVID-19 អាចនឹងប៉ះពាល់ដល់វិស័យចំនួន២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការរីករាលដាលនៃជំងឺ COVID-19 អាចនឹងប៉ះពាល់ដល់វិស័យចំនួន២

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការរីករាលដាលនៃជំងឺ COVID-19 អាចនឹងប៉ះពាល់ខ្លាំងដល់វិស័យចំនួន២ របស់កម្ពុជា គឺវិស័យទេសចរណ៍ និងវិស័យកាត់ដេរ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដែលធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា ជំងឺនេះអាចប៉ះពាល់ដល់វិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរណ៍មានការភ័យខ្លាចមិនហ៊ានធ្វើដំណើរ រួមជាមួយនឹងការបិទជើងយន្តហោះជាដើម។ មួយវិញទៀត ជំងឺនេះក៏ប៉ះពាល់ដល់វិស័យកាត់ដេរផងដែរ ដោយសារតែការខ្វះខាតវត្ថុធាតុដើមដែលនាំចូលពីប្រទេសចិន ដែលជាហេតុធ្វើឱ្យមានរោងចក្រមួយចំនួនមិនទាន់បើកទ្វារដំណើរការវិញ៕

អត្ថបទទាក់ទង