ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បញ្ហា EBA មិនគួរឱ្យខ្លាចនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 115
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បញ្ហា EBA មិនគួរឱ្យខ្លាចនោះទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បញ្ហា EBA មិនគួរឱ្យខ្លាចនោះទេ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា បញ្ហា EBA មិនគួរឱ្យខ្លាចនោះឡើយ បច្ចុប្បន្នអ្វីដែលគួរឱ្យខ្លាចគឺបញ្ហាជំងឺកូរ៉ូណាថ្មី ដែលវាអាចនឹងធ្វើឱ្យប៉ះពាល់ដល់វិស័យផ្សេងៗជាច្រើន ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ សរុប ១,៩៧៧នាក់ នារី ៨១៥នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហា EBA នោះគឺគ្រាន់តែយើងបង់ពន្ធឱ្យគេទៅបានហើយដែលមានទំហំទឹកប្រាក់ប្រមាណ១០០លានដុល្លារ ដែលពីមុនយើងចំណេញច្រើន ប៉ុន្តែពេលនេះយើងចំណេញតិចជាងមុនប៉ុណ្ណោះ។ លោកបានបន្តថា នេះក៏ជាឱកាសដើម្បីកម្ពុជាធ្វើការពង្រឹងខ្លួនឯងបន្ថែមទៀតផងដែរ។

ពាក់ព័ន្ធនឹងបញ្ហាជំងឺកូរ៉ូណាវិញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា វាចាប់ផ្តើមប៉ះពាល់ដល់សេវាកម្មជាច្រើននៅក្នុងបណ្តាប្រទេសនានានៅលើពិភពលោកដោយសារទីផ្សារចិនមានទំហំធំ។ លោកបន្តថា បញ្ហានេះអាចប៉ះពាល់ដល់សេវាទេសចរណ៍ ដោយសាសរទេសចរមិនសូវធ្វើដំណើរទៅតាមបណ្តាប្រទេសនានាដោយសារការភ័យខ្លាចជំងឺនេះ ហើយចំណុចមួយទៀត អាចប៉ះពាល់ដល់សេវាដឹកជញ្ជូន ជាពិសេសការដឹកជញ្ជូនវត្ថុធាតុដើមពីប្រទេសចិនដែលជាមូលហេតុធ្វើឱ្យមានការបិទរោងចក្រមួយចំនួនដោយសារខ្វះវត្ថុធាតុដើម៕

អត្ថបទទាក់ទង