ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញស្វាគមន៍ ចំពោះភ្ញៀវទេសចរណ៍ អន្តរជាតិ ២២៥៧នាក់ មាន៤១សញ្ជាតិ នៅលើនាវា MS Westerdam

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ទស្សនៈ - នយោបាយ 35
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញស្វាគមន៍ ចំពោះភ្ញៀវទេសចរណ៍ អន្តរជាតិ ២២៥៧នាក់ មាន៤១សញ្ជាតិ នៅលើនាវា MS Westerdam លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន អញ្ជើញស្វាគមន៍ ចំពោះភ្ញៀវទេសចរណ៍ អន្តរជាតិ ២២៥៧នាក់ មាន៤១សញ្ជាតិ នៅលើនាវា MS Westerdam

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ វត្តមានរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានអញ្ជើញស្វាគមន៍ ចំពោះភ្ញៀវទេសចរណ៍ អន្តរជាតិ ២២៥៧នាក់ មាន៤១សញ្ជាតិ នៅលើ នាវា MS Westerdam ដែលចូលចតនៅក្នុងខេត្តព្រះសីហនុ ។

ប្រសាសន៍សំខាន់ៗ របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នៃកម្ពុជា៖

  1. សភាពការណ៍ពិតប្រាកដរបស់កម្ពុជា គឺមិនមែនជាវីរុសកូរ៉ូណាថ្មីឬCOVID19នោះទេ នោះគឺការភ័យខ្លាច។ ដែលកន្លងទៅ វីរុសកូរ៉ូណាថ្មីឬCOVID19នេះ មិនទាន់ឆ្លងទៅប្រជាពលរដ្ឋកម្ពុជាណាម្នាក់នៅឡើយទេ គ្រាន់តែមានជនជាតិចិនម្នាក់ដែលយើងបានព្យាបាលឱ្យជាសះស្បើយហើយឥឡូវនេះក៏ត្រឡប់ទៅប្រទេសចិនវិញ។
  2. នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍មួយ ថាជំងឺរបស់យើងនៅក្នុងពិភពលោក និងតំបន់ គឺជំងឺដែលភ័យខ្លាចជាងនេះទៀតគឺជំងឺភ័យខ្លាច និងការរើសអើង នោះនៅត្រង់ថាឥឡូវនេះយើងបានឃើញពិតប្រាកដ នូវការរើសអើងដែលជំងឺនេះយើងត្រូវទាមទារនូវថ្នាំព្យាបាលមួយដ៏សាកសិទ្ធិ តាមរយៈតួនាទីរបស់អង្គការសុខភាពពិភពលោក ខ្ញុំគ្រាន់តែលើកហេតុផលមួយជូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជ្រាបថា ប្រសិនបើកម្ពុជាមិនទទួលទេ សួរថាតើអ្នកទាំងនេះដែលកំពុងរស់នៅលើនាវានេះជាង២០០០នាក់ តើពួកគេទៅទីណាទៅ នេះគេនិយាយអំពីការភ័យខ្លាចកូរ៉ូណា ឬCOVID19 ។
  3. ប្រសិនបើមានអ្នកជំងឺ កូរ៉ូណា ឬCOVID19 នៅលើនាវា នឹងត្រូវអនុញ្ញាតឱ្យចូលលឿនបំផុតតាមដែលអាចធ្វើបាន។ តើយើងទុកឱ្យអ្នកជំងឺស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសពត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រឬត្រូវរក្សាទុកលើនាវា? នេះជាបញ្ហា ដែលជាការទទួលខុសត្រូវរបស់ពិភពលោក និងការទទួលខុសត្រូវរបស់យើងក្នុងឋានៈជាសមាជិកសហគមអន្តរជាតិ។
  4. ខ្ញុំសូមជម្រាបប្រជាពលរដ្ឋកម្ពុជាថា ខ្ញុំមកទីនេះទោះបីរយៈពេលខ្លី ក៏ខ្ញុំនឹងបញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមអន្តរជាតិផងដែរថា ពេលនេះមិនមែនជាពេលដែលត្រូវភ័យខ្លាច និងពេលដែលត្រូវធ្វើការរើសអើងនោះទេ តែជាពេលដែលយើងត្រូវរួបរួមសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបាន និងកំពុងយាយីមិនត្រឹមតែប្រទេសមួយទេ គឺប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវរួចទៅហើយ។
  5. ថ្ងៃនេះប្រសិនបើខ្ញុំមកទទួលប្រជាពលរដ្ឋ នៃបណ្តាប្រទេសរហូតដល់ទៅ៤១សញ្ជាតិនៅទីនេះ បែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏សក្តិសមនឹងពលីកម្មដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ ។
  6. តើឱ្យយើងនិយាយពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនត្រូវបានគោរពផងនោះ កម្ពុជាយកការទទួលខុសត្រូវមួយលើការគោរពសិទ្ធិមនុស្សជាចម្បង។
  7. ខ្ញុំសូមអរគុណប្រជាពលរដ្ឋកម្ពុជា ដែលបានលើកទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់ខ្ញុំដែលបានឱ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា តាមរយៈទឹកដីកម្ពុជាបងប្អូនទាំង៤១សញ្ជាតិនេះបានត្រឡប់ទៅកាន់ប្រទេសកំណើតវិញរៀងៗខ្លួនបានជួបជុំគ្រួសារពុំមានការភ័យខ្លាចទេ។
  8. ខ្ញុំសូមអរគុណចំពោះស្ថានទូតអាមេរិក ដែលបានទាក់ទងមកកាន់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ទាំងក្រសួងការបរទេស ហើយនិងមានឆាណែលលឿនមួយ ដែលជាអ្នកគ្រប់គ្រងកំពង់ផែតែម្តង គឺលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ខ្ញុំបានយល់ព្រមឱ្យនាវានេះចូលចតតាំងពីមុនម៉ោង១០ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ឯណោះ។
  9. សូមអរគុណចំពោះអង្គការសុខភាពពិភពលោក ដែលបានធ្វើសេចក្តីថ្លែងការណ៍គាំទ្រកម្ពុជា។
  10. ថ្ងៃនេះ ខ្ញុំក៏បើកឱកាសសម្រាប់អ្នកដែលនៅលើនាវាទាំងអស់អាចចាកចេញពីនាវា ដោយធ្វើដំណើរកំសាន្តនៅក្នុងខេត្តព្រះសីហនុ ឬក៏មានបំណងទៅទស្សនកិច្ចខេត្តសៀមរាប យើងនឹងបង្កលក្ខណៈងាយស្រួល ដោយក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអ៊ែរ មានយន្តហោះ ០៤គ្រឿងត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន ។
  11. ខ្ញុំសង្ឃឹមយ៉ាងមុតមាំថាពលរដ្ឋកម្ពុជា នឹងយកការទទួលខុសត្រូវមួយក្នុងឋានៈជាអ្នកដែលបានចូលរួមចំណែកដែលបានលើកស្ទួយសិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង។
  12. យើងពុំមានទ្រព្យសម្បត្តិច្រើនដូចប្រទេសអ្នកមានទេ តែយើងមានទឹកចិត្តដើម្បីជួយស្រោចស្រង់ដល់អ្នកដែលជាប់គាំងនៅលើនាវានេះ។
  13. ម្សិលម៉ិញយើងប្រើវិធីចាត់ការរហ័ស ដោយយកសំណាកអ្នកដែលមានសង្ស័យថាមានវីរុសដោយប្រើឧត្ថម្ភាគចក្រដើម្បីដឹកពីទីនេះទៅកាន់វិទ្យាស្ថានប៉ាស្ទ័រ មនុស្ស២០នាក់ដែលសង្ស័យហើយយកទៅទុកនៅបន្ទប់ដាច់ដោយឡែកលើនាវា មិនមានរកឃើញនូវសញ្ញាណាមួយកើតជំងឺឆ្លងកូរ៉ូណា ឬCOVID19នោះទេ ៕

អត្ថបទទាក់ទង