ខ្មែរប៉ុស្ដិ៍ Close

សហគមន៍ព្រៃឈើភ្នំចង្ក្រានរយ ខេត្ដសៀមរាប មានសក្ដានុពលទេសចរណ៍អេកូជាង៤០កន្លែង និងជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កំសាន្ដ & ប្លែកៗ 52

សៀមរាប៖ ព្រៃសហគមន៍ចង្ក្រានរយមានតំបន់ទេសចរណ៍អេកូធម្មជាតិជាង ៤០កន្លែងស្ថិតនៅលើភ្នំចង្ក្រានរយស្ថិតក្នុងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ដែលមានចំងាយហែល ៨០km ពីទីរួមខេត្តសៀមរាប។ តំបន់ទេសចរណ៍ព្រៃឈើនេះ គ្របដណ្តប់ដោយទេសភាពព្រៃឈើនៅលើផ្ទៃដីចំនួន៩,០០០ហិកតា ជាជម្រកសត្វព្រៃ និងជីវចម្រុះគ្រប់ប្រភេទដែលអាចជួយដល់ការរៀបចំអេកូទេសចរណ៍តាមបែបសហគមន៍ ។

ភាពទាក់ទាញនៃតំបន់នោះមានដូចជាកន្លែងហែលទឹកលេងនៅរដូវវស្សា ទស្សនាសត្វព្រៃ និងសត្វមេអំបៅ រួមជាមួយការធ្វើដំណើរដោយថ្មើរជើង ទៅគយគន់សមុទ្រឈើ ល្អាងប្រជៀវ និងភ្នំចាន់ក្រហម នាំគ្នាជិះគោយន្ដឬជិះកង់កំសាន្ត ស្វែងយល់ពីវប្បធម៌ ទស្សនាថ្មជារូបចង្ក្រានរាប់រយរាប់ពាន់នៅលើភ្នំនោះហើយ រីករាយជាមួយការរស់នៅបែបជនបទ អ្នកទេសចរណ៍អាចបោះត់ងស្នាក់នៅដោយភាពសប្បាយរីករាយផងដែរ ។

ក្នុងនោះប្រធានសហគមន៍បានបន្ដថា បច្ចុប្បន្នសហគមន៍ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ មានអ្នកទេសចរណ៍ជាតិ និងអន្តរជាតិចូលមកកំសាន្តជាបន្ដបន្ទាប់ ប៉ុន្ដែជាអ្នកទេសចរណ៍ជាក្រុមៗ។

សហគមន៍ព្រៃឈើសង្ក្រានរយមិនត្រឹមតែជាតំបន់អេកូទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេ វាក៏ជាយុទ្ធសាស្ដ្រមួយជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុផងដែរ ពីព្រោះព្រៃសហគមន៍នោះ មានទាំងព្រៃស្រោង និងព្រៃរបោះ ដែលគ្របដណ្ដប់ដោយព្រៃឈើប្រមាណជិត១ម៉ឺនហិកតា ។ ម៉្យាងទៀត តំបន់អេកូទេសចរណ៍ទាំងនោះកំពុងបង្ហាញខ្លួន ដើម្បីរង់ចំាអ្នកទេសចរណ៍ទៅកំសាន្ដ ដោយមានទាំងតំបន់ទេចរណ៍ធម្មជាតិប្រវត្ដិសាស្ដ្រផងដែរ។ លោកបានបន្ដថា តំបន់នោះក៏មានការទាក់ទាញផងដែរនូវអ្នកទេសចរណ៍បែបពនេចរ ដើរផ្សងព្រេងគ្រប់ជាតិសាស្ដ្រជាដើម ។

ព្រៃឈើទាំងនោះជួយកាត់បន្ថយនូវភាពបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ និងការអភិរក្សប្រកបដោយនិរន្ដរភាពផងដែរ ៕

អត្ថបទទាក់ទង