ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារព្រៃឈើរបស់អាជ្ញាធរជាតិអប្សរាចុះដកហូត និងកាត់ក្រីដើមឈើមួយចំនួននៅអង្គរវត្ត និងប្រាសាទព្រហ្មកិល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 34

នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈនេះ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាព វប្បធម៌ និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា បានចុះកាត់ក្រី និងដកហូតដើមឈើហានិភ័យមួយចំនួននៅបរិវេណប្រាសាទអង្គរវត្ត ប្រាសាទព្រហ្មកិល និងបរិវេណត្រពាំងសេស។ ការងារទាំងនេះ គឺធ្វើឡើងដើម្បីអនុវត្តន៍ការងាររៀបចំសោភណ្ឌភាព និងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរឱ្យមានសោភណ្ឌស្រស់ស្អាតថែមមួយកម្រិតទៀត។

ក្រុមការងារព្រៃឈើបានចុះដកហូតនូវប្រភេទដើមឈើមួយចំនួនមានដូចជាដើមពុទ្រា ដើមអំពិលទឹក ដើមដូង ដើមស្វាយ។ល។ ហើយទីកន្លែងនោះ នឹងត្រូវដាំដើមឈើប្រណិតជំនួសវិញមានដូចជា ឈើធ្នង់ និងឈើគ្រញូ។ ក្នុងការដាំជំនួសវិញនេះដែរ ក៏មានការចាក់ដីសម្រាប់ដាំស្មៅបន្ថែមនៅទីតាំងដែលគ្មានស្មៅ ដើម្បីឱ្យបរិវេណទាំងនោះមានភាពបៃតង៕

អត្ថបទទាក់ទង