ខ្មែរប៉ុស្ដិ៍ Close

លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវលើកទឹកចិត្តដល់ថ្នាក់ដឹកនាំបក្សខេត្តឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ​ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ

ដោយ៖ សន បទុម ​​ | ថ្ងៃសុក្រ ទី២០ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 74
លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវលើកទឹកចិត្តដល់ថ្នាក់ដឹកនាំបក្សខេត្តឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ​ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តតាកែវលើកទឹកចិត្តដល់ថ្នាក់ដឹកនាំបក្សខេត្តឱ្យមានសាមគ្គីភាពផ្ទៃក្នុងល្អ​ និងដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋ

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជា ទូទាំងស្រុកទ្រាំង នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៊ូច ភា ប្រធានគណៈកម្មាធិការគណបក្សខេត្តបានប្រាប់ទៅលោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ទាំង១៤ឃុំ មកពីគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកទ្រាំងថា លោកជួបជាមួយអ៊ុំពូ មីង ជាថ្នាក់ដឹកនាំបក្សនៅពេលនេះ​ គឺដើម្បីស្វែងយល់ពីសភាពការណ៍នានានៅក្នុងមូលដ្ឋានជាពិសេសបញ្ហានានាដែលឃុំបានជួបប្រទះ ក៏ដូចជាបញ្ហាសតិអារម្មណ៍របស់ប្រជាពលរដ្ឋ ទុក្ខកង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សាគ្នារកដំណោះស្រាយជូនដល់បងប្អូនយើង។

ជាមួយគ្នានោះលោកប្រធានក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំគណបក្សស្រុក ឃុំ ត្រូវធ្វើយ៉ាងណាពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋដើម្បីស្វែងយល់ពីបញ្ហាប្រឈម កង្វល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ហើយរួមគ្នាដោះស្រាយឱ្យបានឆាប និងមានប្រសិទ្ធិភាព ដើម្បីឱ្យបងប្អូនកាន់តែមានទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា​ ហើយបោះឆ្នោតគាំទ្រគណបក្សបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅរកការអភិវឌ្ឍកាន់តែខ្លាំងឡើងបន្តទៀត។

 

 

អត្ថបទទាក់ទង