ខ្មែរប៉ុស្ដិ៍ Close

ជនជាតិអាមេរិកម្នាក់បាត់បង់ជីវិតនៅទីក្រុង Wuhan របស់ចិន ក្រោយពីបានឆ្លងវីរុសកូរ៉ូណានៅទីនោះតែម្តង!

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសៅរ៍ ទី៨ ខែកុម្ភៈ ឆ្នាំ២០២០ កីឡា - សុខភាព 152
ជនជាតិអាមេរិកម្នាក់បាត់បង់ជីវិតនៅទីក្រុង Wuhan របស់ចិន ក្រោយពីបានឆ្លងវីរុសកូរ៉ូណានៅទីនោះតែម្តង! ជនជាតិអាមេរិកម្នាក់បាត់បង់ជីវិតនៅទីក្រុង Wuhan របស់ចិន ក្រោយពីបានឆ្លងវីរុសកូរ៉ូណានៅទីនោះតែម្តង!

ពលរដ្ឋអាមេរិកាំងម្នាក់បានបាត់បង់់ជីវិតនៅទីក្រុងវូហាន (Wuhan) នៃប្រទេសចិន ក្រោយពីរូបគេបានឆ្លងវីរុសកូរ៉ូណាថ្មីនៅទីនោះ ហើយនេះក៏ជាករណីដំបូងផងដែរ នៃការបាត់បង់ជីវិតរបស់ជនជាតិអាមេរិក ដោយសារតែវីរុសដែលផ្ទុះឡើងដំបូងនៅទីក្រុងវូហាននោះតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន New York Times នារសៀលថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងប៉េកាំង បានធ្វើការប្រកាសព័ត៌មាននៅថ្ងៃសៅរ៍នេះថា ជនជាតិអាមេរិកវ័យខ្ទង់ ៦០ឆ្នាំខាងលើនេះ បានបាត់បង់ជីវិតកាលពីថ្ងៃព្រហស្បតិ៍។ ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះគឺជាស្ត្រីដែលបានទទួលរងការចុះខ្សោយខ្លាំង ផ្នែកសុខភាព ដោយសារតែវីរុសកូរ៉ូណាថ្មីនៅវូហាន។ អ្នកនាំពាក្យស្ថានទូតអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «យើងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារនៃជនរងគ្រោះ។ ដោយការគោរពចំពោះ ព័ត៌មានឯកជនរបស់គ្រួសារជនរងគ្រោះ យើងសូមមិនធ្វើការអត្ថាធិប្បាយអ្វីទៀតឡើយ»

គួរបញ្ជាក់ថា នៅទឹកដីសហរដ្ឋអាមេរិកឯណោះវិញគិតត្រឹមពេលនេះ គឺអ្នកឆ្លងវីរុសកូរ៉ូណាថ្មីពីចិនមានសរុប ១២ករណីហើយ។ ដោយឡែកអាជ្ញាធរចិននៅព្រឹកថ្ងៃសៅរ៍ បានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី នៅទូទាំងផ្ទៃប្រទេស ក្នុងនោះចំនួនមនុស្សស្លាប់បានកើនឡើងដល់ ៧២២នាក់ និងឆ្លង ៣៤,៥៤៦នាក់នៅក្នុងខេត្ត និងតំបន់សរុបចំនួន ៣១ របស់ចិន៕