ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស សម្រេចយកនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 87

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ បានរកឃើញម្ចាស់ជ័យលាភី ក្នុងការប្រកួតប្រជែងគូរនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Summit–ASEM13) ហើយ។

និមត្តសញ្ញានេះ នឹងត្រូវប្រើប្រាស់សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Summit – ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី១៦-១៧ ខែវិច្ឆិកាឆ្នាំ២០២០ ខាងមុខនេះ។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ម្ចាស់ជ័យលាភីនេះ មានឈ្មោះ សៀង ឆាយលី ភេទ ប្រុស មកពីសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលរូបនិមត្តសញ្ញារបស់គេ បានឆ្លងកាត់ជ្រើសរើស និងវាយតម្លៃ គណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣៕

ខាងក្រោមនេះនិមិត្តសញ្ញា (Logo) សម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (13th ASEM Summit–ASEM13)៖

អត្ថបទទាក់ទង