ខ្មែរប៉ុស្ដិ៍ Close

ក្នុងខែមករា ឆ្នាំ២០២០នេះ អ្នកស្រុកអង្គរចំនួន១២២គ្រួសារទទួលបានការអនុញ្ញាតឱ្យជួសជុលសំណង់ស្រាល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 18

យោងតាមរបាយការណ៍ក្រុមការងារលេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ក្នុងខែមករាឆ្នាំ២០២០នេះ ក្រុមការងារបានបន្តការងារចុះពិនិត្យអនុញ្ញាតការជួសជុលសំណង់តូចតាច ដែលស្ថិតនៅក្នុងតំបន់រមណីយដ្ឋានអង្គរបានចំនួន២៤៦ ករណី(សំណើ) ក្នុងនោះ សំណង់ស្រាល ដែលត្រូវបានក្រុមការងារអនុញ្ញាតមានចំនួន១២២ ករណី(សំណើ)។

គោលដៅទាំងនោះ រួមមានស្រុកប្រាសាទបាគង អនុញ្ញាតបានចំនួន២៥ករណី ស្រុកអង្គរធំ អនុញ្ញាតបានចំនួន១៥ករណី ស្រុកពួក អនុញ្ញាតបានចំនួន២៧ករណី ក្រុងសៀមរាប អនុញ្ញាតបានចំនួន៣៣ករណី និងស្រុកបន្ទាយស្រី អនុញ្ញាតបានចំនួន២២ ករណី។

ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារសហគមន៍ បានចុះពិនិត្យទៅដល់ខ្នងផ្ទះជាក់ស្តែងនិងឯកសារពាក់ព័ន្ធមួយចំនួនទៀត ដើម្បីជាមូលដ្ឋានបច្ចេកទេសក្នុងការវាយតម្លៃថា ពួកគាត់គឺជាប្រជាពលដ្ឋចាស់រស់នៅក្នុងតំបន់អង្គរពិតប្រាកដនិងមានការបញ្ជាក់យ៉ាងច្បាស់លាស់ពីអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ-សង្កាត់ ហើយមានតម្រូវការជាក់ស្តែងក្នុងការកែលម្អការរស់នៅឱ្យបានល្អប្រសើរ៕

អត្ថបទទាក់ទង