ខ្មែរប៉ុស្ដិ៍ Close

លិខិត​មិត្ត​អ្នក​អាន​៖ តើ​សម្តី​ប្រកាស​​របស់​ កឹម សុខា​ នូវ​ពាក្យ​ «ឈ្នះ​ក៏ចាញ់​ ចាញ់​ក៏​ចាញ់​» ជាទ្រឹស្តី​អហិង្សា​ឬ?​

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 36
លិខិត​មិត្ត​អ្នក​អាន​៖ តើ​សម្តី​ប្រកាស​​របស់​ កឹម សុខា​ នូវ​ពាក្យ​ «ឈ្នះ​ក៏ចាញ់​ ចាញ់​ក៏​ចាញ់​» ជាទ្រឹស្តី​អហិង្សា​ឬ?​ លិខិត​មិត្ត​អ្នក​អាន​៖ តើ​សម្តី​ប្រកាស​​របស់​ កឹម សុខា​ នូវ​ពាក្យ​ «ឈ្នះ​ក៏ចាញ់​ ចាញ់​ក៏​ចាញ់​» ជាទ្រឹស្តី​អហិង្សា​ឬ?​

កាល​ពី​ព្រលប់​ថ្ងៃ​ទី​២៨ ខែ​មករា​ ឆ្នាំ​២០២០ នេះ​ទំព័រ​ហ្វេស​ប៊ុក​របស់​ «អ្នក​នយោបាយ​តុកាហ្វេ​» បាន​បង្ហោះ​នូវ​វីដេ​អូ​មួយ​ បង្ហាញ​នូវ​ការ​ប្រៀប​ធៀប​នៃ​ប្រវត្តិ​បដិវត្ត​ន៍ពណ៌​នៅ​ប្រទេស​យូហ្គោស្លាវី​ដែល​បាន​ទម្លាក់​លោក​ប្រធានាធិបតី​ស្លូ​បូ​ដាន​ មីឡូសូវីក​ ពី​តំណែងក្រោយ​ពី​បក្ស​ប្រឆាំង​នៅ​ប្រទេស​យូហ្គោ​ស្លាវី​បាន​ចាញ់​ការ​បោះ​ឆ្នោត​​ និង​សកម្មភាព​បដិវត្ត​ន៍ពណ៌​នៅ​កម្ពុជា​ដែល​បក្ស​ប្រ​ឆាំងបាន​ចាញ់​ការ​បោះ​ឆ្នោត​ដែរ​ តែ​គម្រោង​នៃ​បដិវត្ត​ន៍ពណ៌​នេះ​ត្រូវ​ទទួល​បរាជ័យ​ទៅ​វិញ​យ៉ាង​អាម៉ាស់​ ហើយ​ផែន​ការសម្ងាត់​​នៃ​បដិវត្ត​ន៍ពណ៌​នេះ​​​ត្រូវ​​​បាន​បែក​​ធ្លាយ​ដោយ​សារ​សម្តី​​​សារភាព​ដោយ​ផ្ទាល់​​របស់​លោក​ កឹម សុខា​។

ក្រោយ​ពី​បាន​មើល​វីដេអូ​នេះ​រួច​មក​ ខ្ញុំ​មាន​អារម្មណ៍​ព្រឺ​សម្បុរ​គីង្គក់​ និង​គិត​ក្នុង​ចិត្ត​ថា​ បើ​កុំ​តែ​ផែន​ការ​នេះ​ត្រូវ​បាន​បង្រ្កាប​បាន​ទាន់​ពេល ​កុំ​អី​ពេល​នេះ​ប្រទេស​កម្ពុជាធ្លាក់​ចូល​ទៅ​ក្នុង​ភាព​វឹក​វរ​ដោយ​សង្គ្រាម​ស៊ីវិល​សារ​ជាថ្មី​ជាក់​ជាមិន​ខាន​​ ព្រោះ​អ្វី​ៗ​ដែល​លោក​ កឹម សុខា​ បាន​និយាយ​គឺ​សុទ្ធ​តែ​ត្រូវ​បាន​អនុវត្ត​ កំពុង​អនុវត្ត​ និង​បន្ត​អនុវត្ត​ទៅ​តាម​ផែន​ការ​ជាដំណាក់ៗ​ស្ទើរ​តែ​ដូច​ទាំង​ស្រុង​ទៅ​នឹងអំពើ​ហិង្សា​ និង​​សកម្មភាព​បដិវត្ត​ន៍ពណ៌​នៅ​​ក្នុងវី​ដេ​អូ​នៅ​ប្រទេស​យូហ្គោ​ស្លាវី​។​​

ដូច្នេះ​ ការ​នាំ​ខ្លួន​ជន​ជាប់​ចោទ​ កឹម សុខា​ មក​ធ្វើ​​ការ​ជំនុំ​ជំរះ​នៅ​ពេល​នេះ​​ គឺ​ពិត​ស័ក្តិ​សម​នឹង​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្តនូវ​បទ​ឧក្រិដ្ឋ​ព្រហ្ម​ទណ្ឌ​ក្បត់​ជាតិ​នេះ​បំផុត​។​

ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​បំផុត​នៅក្នុង​វីដេអូ​នោះ​គឺ​អ្វី​ៗ​ដែល ​​«អ្នក​វិភាគ​នយោបាយ​តុកាហ្វេ​» ​ចង់លើក​មក​​បញ្ជាក់គឺ​សុទ្ធ​តែ​ជាសកម្មភាព​នៃ​ការ​ផ្លាស់​ប្តូរ​របប​ និង​ផ្លាស់​ប្តូរ​អំណាច​ដោយ​អំពើ​ហិង្សា​ និង​មិន​មែន​តាម​បែប​ប្រជាធិបតេយ្យ​ដោយ​ការ​បោះ​ឆ្នោត​នោះ​ឡើយ​។ ផ្ទុយ​មក​វិញ​ រាល់​សម្តី​របស់​លោក កឹម សុខា​ នៅ​ក្នុង​អង្គ​សវនា​ការ​គឺ​គាត់​នៅ​តែ​ប្រកែក​ថា​ការ​តស៊ូ​ដណ្តើម​អំណាច​របស់​គាត់​គឺ​ធ្វើ​តាម​បែប​អហិង្សា​ មិន​យក​ខ្មែរ​ណាជាសត្រូវ​ ប៉ុន្តែ​ សម្តី​របស់​លោក កឹម សុខា​ នៅក្នុង​វីដេអូ​ ដែល​អ្នក​វិភាគ​នយោបាយ​តុ​កាហ្វេ​ បានយក​មក​​បង្ហាញ​​គឺ​ជាសម្តី​ញុះញង់​ បង្ក​ឱ្យ​មាន​ហិង្សា​ក្នុង​ន័យ​ដើម្បី​ផ្តួល​រំលំ​យ៉ាង​ពិត​ប្រាកដ​។ ខ្ញុំ​សូម​ដក​ស្រង់​សម្តី​ទាំង​នេះ​មក​បង្ហាញ​ជូន​ខ្លះ​ៗ​ដូច​តទៅ​៖

នៅ​ថ្ងៃ​ទី​២៤​ ខែ​មេសា​ មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នោះ​ទៅ​ទៀត​ លោក​ កឹម​ សុខា​ បាន​គំរាម​​ជា​មុន​​រួច​ស្រេច​ទៅ​ហើយ​ថា ​​​«ឆ្នាំ​២០១៣នេះ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ឈ្នះ​ក៏​ចាញ់​ ចាញ់​ក៏​ចាញ់​»។ ​បន្ទាប់មក​ទៀត​ ក្រោយ​ពី​លទ្ធ​ផល​បោះ​ឆ្នោត​បាន​បង្ហាញ​ថា​បក្ស​ប្រឆាំង​ចាញ់​ការ​បោះ​ឆ្នោត​ អតី​ត​​គណ​បក្ស​ប្រឆាំង​បាន​ប្រើ​លេសថា​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត​ដើម្បី​ទម្លាក់​រដ្ឋាភិបាល ហើយ​ពេល​នោះ​​លោក​ កឹម សុខា​ បាន​ប្រកាស​ដោយ​ក្រអឺតក្រទម​​ថា​ «យើង​ត្រូវ​ការ​ទម្លាក់​អ្នក​ចេញ​ហើយ​….ហ៊ុន សែន​ អើយ​ចុះ​ចេញ​ទៅ​…..ដូរមិនដូរ​ ដូរ​…..បើ​ដាក់​ជណ្តើរ​ឱ្យ​ចុះ​មិន​ចុះ​ អង្រួន​ឱ្យ​ចុះ​…..។ល។» ។ តើ​សារ​នយោ​បាយ​ដែលលោក កឹម សុខា​ បាន​ស្រែក​យ៉ាង​អាក្រោកនៅ​តាម​ដង​ផ្លូវ​ និងនៅ​​ទី​លាន​​ធ្វើ​បាតុកម្ម​ទាំង​​នោះ​​គឺ​ជា​សារ​អហិង្សា​ដូច​ការ​ប្រកែក​នៅក្នុង​សវនា​មែន​ឬ?​ គឺ​ពិត​ជា​មិន​មែន​។​

ជា​ការ​ពិត​ហើយ​ នៅក្នុង​អង្គ​សវនា​ការ​ ការ​ប្រកែក​មិន​ព្រម​ទទួល​កំហុស​វា​គឺ​ជាសិទ្ធិ​របស់​ជន​ជាប់​ចោទ​ និង​មេធាវី​របស់​ជនជាប់​ចោទ​ក្នុង​ការ​និយាយ​ភូត​កុហក​ ដោះសារ​ ដើម្បី​ដោះបន្ទុក​។ ដូច​គ្នា​នេះ​ដែរ​ សារ​ជាតិរបស់​ចោរ​ មិន​ដែល​សារភាព​ថា​ខ្លួន​ជាចោរ​នោះ​ទេ​។ ប៉ុន្តែ​ នៅក្នុង​អង្គ​សវនា​ការ​ ការ​សម្រេច​សេចក្តី​ថា​ត្រូវ​មាន​ទោស​ ឬគ្មាន​ទោស​ គឺ​ពិត​ជាផ្អែក​ទៅលើ​​ភស្តុតាង​ សាក្សី និង​សកម្មភាព ​ថា​តើ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​​​ជាមួយ​សកម្មភាព​ជាក់​ស្តែង​របស់​ជន​ជាប់​ចោទ​ដែរ​ឬទេ​?​ ប៉ុន្តែ​ តាម​រយៈ​ការ​ធ្វើ​សវនា​ការ​ចំនួន​៧​លើក​កន្លង​មក​នេះ​ គេ​សង្កេត​ឃើញ​ថា​ក្រៅ​ពី​ភស្តុតាង​ដែល​បាន​ដាក់​ដោយ​មេធាវី​ដើម​បណ្តឹង​ដែល​មាន​ទាំង​វីដេអូឃ្លីប​ និង​ឯក​សារ​រហូត​ដល់ចំនួន​​៣ ​វ៉ាលីស​ធំៗ​នោះ​ រួម​ទាំង​ភស្តុតាងរឹង​មាំ​​បន្ថែម​បន្ទុក​ដោយ​ខ្លួនឯង​របស់​ជន​ជាប់​ចោទ​ផង​នោះ​ គឺ​ប្រហែល​ជា​ពិបាក​នឹង​គេច​ផុត​ពី​ការ​ជាប់​ទោស​មិនខានឡើយ​​។ ហើយ​អ្វី​ដែល​លោក កឹម សុខា​ បាន​ព្យាយាម​កែ​ខ្លួន​លាង​ជម្រះ​នូវ​អំពើ​ក្បត់​ជាតិ​របស់​ខ្លួន​​នៅពេល​នេះ​គឺ​ការ​បន្តកុហក និង​បោក​ប្រាស់​​ប្រជាពលរដ្ឋ​ខ្មែរ​ជុំ​វិញ​ការ​អនុវត្ត​ទ្រឹស្តី​នយោបាយ​​អហិង្សា​ក្នុង​គោល​ដៅ​សម្រេច​បំណង​ការ​ធ្វើ​បដិវត្ត​ន៍ពណ៌​ដើម្បី​ផ្តួល​រំលំ​រដ្ឋអំណាចរបស់​ខ្លួន​ដដែល​៕​​​

ដោយ​៖ ពង្ស​ សុក្រឹត្យ​

អត្ថបទទាក់ទង