ខ្មែរប៉ុស្ដិ៍ Close

ទិដ្ឋភាពពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 38

ដូចសព្វមួយដង អ្នកស្រុកអង្គរបានរៀបចំពិធីឡើងមាឃឬឡើងអ្នកតានៅរៀងរាល់ថ្ងៃ៣កើត ខែមាឃ នៅតាមភូមិឬតាមទួលអ្នកតាដែលជាទីសក្ការៈបូជា។

ពិធីដូចគ្នានេះក៏ប្រារព្ធធ្វើនៅទីសក្ការៈបូជាលោកតារាជ្យ ក្នុងប្រាសាទអង្គរវត្តផងដែរ។ ប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ បានជួបជុំគ្នារៀបចំពិធីដោយនាំមកនូវគ្រឿងសំណែនចម្រុះដូចជានំបញ្ចុក នំអន្សម ក្បាលជ្រូក មាន់ ទឹក ស្រា បង្អែម និងរណ្តាប់បូជាផ្សេងៗដើម្បីរៀបចំពិធី។

នៅពេលវេលាម៉ោង៣រសៀល ពិធីបានចាប់ផ្តើមដោយមានចាស់ក្មេងប្រមាណជិត១០០នាក់ចូលរួម។ ពិធីមានការប្រគំតន្រ្តីបុរាណ អាចារ្យសូត្រធម៌ដើម្បីអញ្ជើញអ្នកតាមកពិសារគ្រឿងសំណែន។ ពិធីនេះត្រូវបានអ្នកភូមិអង្គរគោរពធ្វើជារៀងរាល់ឆ្នាំនៅក្រោយរដូវច្រូតកាត់ ឬនៅរាល់ថ្ងៃ៣កើត ខែមាឃ ដើម្បីជាកិច្ចលៀងជូនអ្នកតាដែលបានផ្តល់ទឹកភ្លៀងតាមរដូវ និងផ្តល់ដីមានជីជាតិ ព្រមទាំងថែរក្សាអ្នកស្រុកពេញមួយឆ្នាំឱ្យជួបតែសេចក្ដីសុខជារហូតមក៕

សូមទស្សនាទិដ្ឋភាពទូទៅជុំវិញពិធីឡើងអ្នកតានៅប្រាសាទអង្គរវត្តដូចតទៅ៖