អ្នកភូមិចំណុះជើងវត្តអធ្វាធ្វើពិធីឡើងអ្នកតា នៅដើមរដូវវស្សា
ក្នុងជីវភាពរស់នៅរបស់អ្នកស្រុកអង្គររមែងភ្ជាប់នឹងបេតិកភណ្ឌ។ ការនេះធ្វើឱ្យបេតិកភណ្ឌអង្គរផ្សារភ្ជាប់គ្នាពុំដាច់រវាងបេតិកភណ្ឌរូបី (ប្រាសាទ) និងបេតិកភណ្ឌអរូបី (ការប្រតិបត្តិប្រពៃណី)។ នៅរៀងរាល់ឆ្នាំក្នុងថ្ងៃ៣កើត ខែពិសាខ ពោលគឺដើមខែវស្សា អ្នកភូមិចំណុះជើងវត្តអធ្វាតែងតែនាំគ្នាប្រារព្ធពិធីឡើងអ្នកតាចាស់ស្រុក ដើម្បីសុំទឹកភ្លៀង