ខ្មែរប៉ុស្ដិ៍ Close

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងរៀបចំរៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅព្រឹកនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ ឯកសារ 39

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ រៀបចំសន្និសីទសារព័ត៌មានមួយស្តីពី «វឌ្ឍនភាពក្រសួងបរិស្ថាន និងបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា» នៅវេលាម៉ោង០៩៖៣០នាទីព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញជូនដល់សាធារណជនឲ្យបានដឹង និងយល់ច្បាស់អំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះផងដែរ សន្និសីទសារព័ត៌មានក៏មានបំណងបញ្ជាក់ជូនសាធារណជន ឲ្យបានជ្រាបច្បាស់ពីបច្ចុប្បន្នភាពនៃស្ថានភាព គុណភាពខ្យល់នៅកម្ពុជា ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្នជូនដល់ប្រជាពលរដ្ឋ។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៖

អត្ថបទទាក់ទង