ខ្មែរប៉ុស្ដិ៍ Close

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២៣ ខែមករា ខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 44
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២៣ ខែមករា ខាងមុខនេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» នៅថ្ងៃទី២៣ ខែមករា ខាងមុខនេះ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាព និងវឌ្ឍនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន» ទៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៩៖៣០នាទីព្រឹក នៅជាន់ផ្ទាល់ដី សាលប្រជុំ នៃទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

នៅក្នុងសន្និសីទសារព័ត៌មាននេះ វាគ្មិនដែលនឹងអញ្ជើញចូលរួមគឺ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន។ សន្និសីទនេះ មានទិសដៅ និងគោលបំណង បង្ហាញជូនដល់សាធារណជន ឱ្យបានយល់ច្បាស់ពីបច្ចុប្បន្នភាព និងវឌ្ឍនភាពរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈដែលរាជរដ្ឋាភិបាលបាននិងកំពុងប្រឹងប្រែងកសាង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ សំដៅធានាឱ្យបាននូវការតភ្ជាប់ដ៏រស់រវើកផ្នែកដឹកជញ្ជូន ឈានទៅសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ៕

អត្ថបទទាក់ទង