ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបន្តការងារជួសជុល ថែទាំហេដ្ឋារចនាសម្ពន្ធក្នុងរមណីយដ្ឋានអង្គរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 44
អាជ្ញាធរជាតិអប្សរាបន្តការងារជួសជុល ថែទាំហេដ្ឋារចនាសម្ពន្ធក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបន្តការងារជួសជុល ថែទាំហេដ្ឋារចនាសម្ពន្ធក្នុងរមណីយដ្ឋានអង្គរ

នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យនៃអាជ្ញាធរជាតិអប្សរា បានបន្តកិច្ចការងារថែទាំផ្លូវ ស្លាកសញ្ញាចរាចរណ៍ ស្លាកព័ត៌មានផ្សេងៗ បោសសម្អាតដីដែលចាក់គរតាមចញ្ចើម និងគែមផ្លូវនានាក្នុងរមណីយដ្ឋានអង្គរ ដើម្បីសម្រួលដល់ការធ្វើចរាចរដល់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវចរ។

ជាក់ស្តែង នៅដើមខែមករា ឆ្នាំ២០២០ នេះ ក្រុមការងារទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ បានចុះអនុវត្តការងារជួសជុលវិថីសម្តេច វិបុល បញ្ញា សុខ អាន និងជូតសម្អាតផ្លាកសញ្ញាចរាចរណ៍ នៅចំណុចT5 ចាប់ពីរង្វង់មូលអប្សរា រហូតដល់ទីស្នាក់ការអជ្ញាធរជាតិអប្សរា ព្រមទាំងបោសសម្អាតដីខ្សាច់ម៉ដ្ឋនៅតាមចញ្ចើម និងគែមផ្លូវមុខប្រាសាទអង្គរវត្ត។

អាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់លើកិច្ចការងារជួសជុល ថែទាំហេដ្ឋារចនាសម្ពន្ធក្នុងរមណីយដ្ឋានអង្គរជាប្រចាំ ឱ្យរក្សាបាននូវសុខសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និងសោភ័ណភាពថែមទៀត៕

អត្ថបទទាក់ទង