ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាចែកអំណោយសប្បុរសធម៌ ជូនសិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ព័ត៌មានទូទៅ 119
អាជ្ញាធរជាតិអប្សរាចែកអំណោយសប្បុរសធម៌ ជូនសិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាចែកអំណោយសប្បុរសធម៌ ជូនសិស្សានុសិស្សក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោកភ័ន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរា តំណាង ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានចុះចែកអំណោយសប្បុរសធម៌ដែលជាជំនួយរបស់មូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) ជូនសិស្សានុសិស្សនៅសាលាបឋមសិក្សាល្បើក ស្ថិតក្នុងភូមិល្បើក ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាបសម្រាប់កម្មវិធីពេលព្រឹក និងនៅសាលាបឋមសិក្សាខ្នាត ស្ថិតក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

កម្មវិធីពេលរសៀល ក្នុងនោះសាលាបឋមសិក្សាល្បើកមានសិស្សចំនួន២៩៨នាក់ និងសាលាបឋមសិក្សាខ្នាតមានចំនួន៣៥៩នាក់ សរុបចំនួន ៦៥៧ នាក់។ អាជ្ញាធរជាតិអប្សរានឹងបន្តចែកអំណោយសប្បុរសធម៌នេះ តាមកម្មវិធីដែលបានគ្រោងទុកជូនសាលាមួយចំនួនទៀត ក្នុងរមណីយដ្ឋានអង្គរ នៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២។

កម្មវិធីចែកអំណោយសប្បុរសធម៌នេះ  ក៏មានការចូលរួមពីសំណាក់លោកស្រី ជា សំនៀង មេឃុំដូនកែវ លោកឡឹក ឡូន មេឃុំខ្នាត លោកស៊ឹម ប៊ុនធឿន អនុប្រធាននាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍  លោកនាយកសាលាបឋមសិក្សាល្បើក   លោកនាយកសាលាបឋមសិក្សាខ្នាត  លោកមេភូមិល្បើក លោកមេភូមិខ្នាត និងមន្រ្តី-បុគ្គលិកអាជ្ញាធរជាតិអប្សរាពាក់ព័ន្ធមួយចំនួនទៀត។ 

សូមបញ្ជាក់ជូនថាមូលនិធិចិនសម្រាប់ការអភិរក្សបេតិកភណ្ឌវប្បធម៌ (CFCHC) បាលផ្តល់ជំនួយមនុស្សធម៌ជូនអាជ្ញាធរជាតិអប្សរាចំនួន២០០០ឃីត ដើម្បីចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងរមណីយដ្ឋានអង្គរចំនួន២០០០គ្រួសារ ក្នុងនោះរួមមានសម្ភារសិក្សា និងសម្ភារការពារជំងឺឆ្លងកូវីដ-១៩៕

អត្ថបទទាក់ទង