ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់នូវពាក្យស្លោកថ្មីមួយដល់អ្នកសារព័ត៌មាន «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់នូវពាក្យស្លោកថ្មីមួយដល់អ្នកសារព័ត៌មាន «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់នូវពាក្យស្លោកថ្មីមួយដល់អ្នកសារព័ត៌មាន «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់នូវពាក្យស្លោកថ្មីមួយដល់អ្នកសារព័ត៌មានកម្ពុជា ដើម្បីជាការពង្រឹកវិជ្ជាជីវៈ និងបង្កើនជំនឿទុកចិត្តពីសាធារណជន «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»។ លោកបានថ្លែងដូចនេះក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គីលើកទី៤ ជាមួយអ្នកសារព័ត៌មានសរុបជិត ៦ពាន់នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ជាមួយគ្នានេះ លោកក៏បានណែនាំឲ្យអ្នកយកព័ត៌មានកុំផ្សាយជេរបញ្ចោរគេឯង ដែលធ្វើឲ្យអ្នកទស្សនាបាត់បង់ជំនឿចិត្ត ដែលអាចនឹងធ្វើការសារព័ត៌មាននោះដួលរលំ ដោយសារគ្មានអ្នកជួយឧបត្ថម្ភ។

លោកបានបង្ហាញនូវការជឿជាក់ថា ប្រសិនបើអ្នកសារព័ត៌មានអាចប្រកាន់ភ្ជាប់នូវពាក្យស្លោក «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» នេះ នោះអ្នកសារព័ត៌មាននឹងរួចផុតពីការប្តឹងផ្តល់ និងបំពេញបាននូវវិជ្ជាជីវៈសារព័ត៌មានបានយ៉ាងល្អ។

លើសពីនេះ លោកបានអំពាវនាវឲ្យអ្នកសារព័ត៌មានទាំងអស់ ចូលរួមថែរក្សាសន្តិភាព ព្រោះការថែរក្សាសន្តិភាពនេះ មិនមែនជាកិច្ចការតែរបស់លោក ឬមន្ត្រីក្នុងជួររាជរដ្ឋាភិបាលនោះទេ គឺអ្នកសារព័ត៌មានក៏ត្រូវការសន្តិភាពដូចគ្នា ព្រោះបើប្រទេសមានសង្គ្រាម គ្មានឡើយការផ្សព្វផ្សាយព័ត៌មាន ដោយសារតែស្ថានីយវិទ្យុ និងទូរទស្សន៍ប្រឈមនឹងការបិទទ្វារ ហើយបើយកព័ត៌មានត្រូវពាក់មួកដែក។ ដូច្នេះត្រូវតែចូលរួមថែរក្សាសន្តិភាពទាំងអស់គ្នា៕

អត្ថបទទាក់ទង