ខ្មែរប៉ុស្ដិ៍ Close

សង្ខេបចម្លើយរបស់លោក ដូណាល់ ត្រាំ ឆ្លើយទៅនឹងសំណួររបស់សារព័ត៌មាន Fox News

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២០ ព័ត៌មានទូទៅ 37
សង្ខេបចម្លើយរបស់លោក ដូណាល់ ត្រាំ ឆ្លើយទៅនឹងសំណួររបស់សារព័ត៌មាន Fox News សង្ខេបចម្លើយរបស់លោក ដូណាល់ ត្រាំ ឆ្លើយទៅនឹងសំណួររបស់សារព័ត៌មាន Fox News

នាព្រឹកថ្ងៃសៅរ៍ទី១១ ខែមករាឆ្នាំ២០២០ ម៉ោងនៅកម្ពុជា លោកត្រាំបានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកអាមេរិក Fox News ដែលខាងក្រោមនេះជាសម្រង់ចំណុចសំខាន់ៗបទសម្ភាសន៍នោះ៖

  • គម្រោងធំបំផុតរបស់ឧត្ដមសេនីយ កាសេម សូឡីម៉ានី គឺការរៀបចំផែនការវាយប្រហារមកលើស្ថានទូតអាមេរិកប្រចាំទីក្រុងបាកដាដ
  • រដ្ឋការអូបាម៉ាជាអ្នកឧបត្ថម្ភប្រាក់ ១៥០ប៊ីលានដុល្លារដល់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានយកប្រាក់នេះមកវាយអាមេរិកវិញ តាមរយៈការឧបត្ថម្ភដល់ក្រុមឧទ្ទាមនានា នៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងយេមែន ហើយពួកគេថែមទាំងស្រែកថា «ស្លាប់ទៅអាមេរិក» ទៀតផង
  • អាមេរិកបានកម្ចាត់ចោលទាំងស្រុងនូវក្រុម ISIS ដោយចាប់ដាក់គុករាប់ម៉ឺននាក់ និងបានសម្លាប់មេក្លោងកំពូលៗរបស់គេទៀតផង
  • អង្គការណាតូប្រៀបាននឹងអង្គការដែលស្លាប់បាត់ទៅហើយ ព្រោះគ្មាននរណាបង់លុយចូលទេ លើកលែងតែអាមេរិក។ ហើយលោកថា លោកជាអ្នកបង្ខំអោយសមាជិកអង្គការណាតូទាំងនោះបង់ប្រាក់ដើម្បីទ្រទ្រង់
  • អង្គការណាតូបម្រើអឺរ៉ុបជាងធ្វើការអោយអាមេរិក
  • ត្រាំរក្សារទ័ពនៅស៊ីរីដើម្បីក្ដោបក្ដាប់យកធនធានប្រេងនៃប្រទេសនេះ
  • ត្រាំថាសារព័ត៌មាន The Wall Sreet Journal បង្កើតព័ត៌មានក្លែងក្លាយអំពីលោកទាក់ទងនឹងការធ្វើឃាតឧត្ដមសេនីយ កាសេម សូឡីម៉ានី  ពីរឿងដែលថាលោកបង្កើតរឿងនេះឡើងដើម្បីបង្វែរការចាប់អារម្មណ៍ពីដំណើរការនីតិវិធីទម្លាក់រូបលោក
  • ត្រាំបដិសេដថាលោកមិនបង្កើតសម័យកាល Bush 2.0 នោះទេ តែលោកមិនចង់ឃើញអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែនោះទេ
  • លោក អូបាម៉ា និងលោក ចន ខឺរី ជាអ្នកចចារដ៏អន់បំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក
  • លោកត្រាំព្រមទទួលយកការទាមទាអោយដកទ័ពអាមេរិកទាំងអស់ចេញពីទឹកដីអ៊ីរ៉ាក់
  • អ៊ីរ៉ាក់និយាយជាសាធារណៈផ្សេង និយាយជាសម្ងាត់ជាមួយអាមេរិកផ្សឹង
  • អាមេរិកបញ្ជួនទ័ពបន្ថែមទៅអារ៉ាប៊ីសាអូឌីត ៣៥០០នាក់ ព្រោះអារ៉ាប៊ីសាអូឌីតបង់លុយពេញថ្លៃអោយអាមេរិក។ គេបានកក់ក្នុងកុងធនាគារអាមេរិកចំនួន ១ប៊ីលានដុល្លាររួចហើយ
  • កូរ៉េខាងត្បូងបង់លុយអោយអាមេរិក ៥០០លានដុល្លារជាថ្នូរនឹងចំនួនទាហានអាមេរិក ៣២០០០នាក់ដែលឈរជើងនៅទីនោះ។ តាមពិតកូរ៉េខាងត្បូងត្រូវបង់អោយអាមេរិកច្រើនជាងហ្នឹងទៀត
  • អាមេរិកបានសាងសង់ព្រលានយន្តហោះអោយអ៊ីរ៉ាក់ ដែលមានផ្លូវរត់ប្រវែងប្រមាណ ២០០០០ហ្វ៊ីត ដោយដាក់ដែកនឹងបេតុងយ៉ាងក្រាស់ ដែលអាមេរិកបានចំណាយប្រាក់រាប់កោដិដុល្លារ។ ដូចនេះ ប្រសិនបើអាមេរិកត្រូវចាកចេញ អ៊ីរ៉ាក់ត្រូវបង់ថ្លៃទាំងនោះមកអាមេរិកវិញ ទាំងថ្លៃស្ថានទូត និងទាំងថ្លៃអ្វីៗផ្សេងទៀតដែលអាមេរិកបានវិនិយោគ
  • ឆ្លើយទៅនឹងសំណួរថាតើលោកប្រមូលលុយទាំងនោះមកយ៉ាងដូចម្ដេច លោកត្រាំបានឆ្លើយថា ពេលអាមេរិកមានលុយរបស់អ៊ីរ៉ាក់នៅក្នុងដៃប្រមាណជាង ៣៥ប៊ីលានដុល្លារនៅក្នុងកុងធនាគាររួចហើយ ហើយបើអ៊ីរ៉ាក់មិនព្រមសងទេ អាមេរិកនឹងរក្សាវត្តមានរបស់ខ្លួននៅទីនោះបន្តទៀត

អត្ថបទទាក់ទង