ខ្មែរប៉ុស្ដិ៍ Close

ស្ថានភាពអាកាសធាតុនៅកម្ពុជាពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមករា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២០ ឯកសារ 123

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្ដីអំពីស្ថានភាពអាកាសធាតុនៅកម្ពុជាពីថ្ងៃទី ៨ ដល់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ នេះ។ ក្រសួងបានសង្កេតឃើញថា ក្នុងកំឡុងពេលខាងលើនេះ ប្រទេសកម្ពុជាទទួលរងនូវជ្រលងសម្ពាធខ្ពស់ ជាមួយនឹងខ្យល់មូសុងឥសានខ្សោយ បក់គ្របដណ្ដប់លើផ្ទៃប្រទេស។

ស្ថានភាពបែបនេះធ្វើអោយ៖

១. តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន៖

  • សីតុណ្ហភាពអប្បបរមា មានពី ២០ ទៅ ២៤ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ២៩ ទៅ ៣២ អង្សារ

២. តំបន់វាលទំនាបកណ្ដាល៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤ ទៅ ២៦ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ៣២ ទៅ ៣៤ អង្សារ

៣. តំបន់មាត់សមុទ្រ៖

  • សីតុណ្ហភាពអប្បបរមា មានពី ២៤ ទៅ ២៦ អង្សារ
  • សីតុណ្ហភាពអតិបរមា មានពី ៣០ ទៅ ៣២ អង្សារ

ក្រសួងបានបន្ថែមថា ក្នុងចន្លេាះនៃរយៈពេលព្យាករណ៍នេះ អាចមានភ្លៀងខ្សោយ ពិសេសនៅបណ្ដាខេត្តនាតំបន់មាត់សមុទ្រ។

អត្ថបទទាក់ទង