ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យស្ដារត្រពាំងបុរាណចំនួន៨នៅស្រុកពួកដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣០ ខែធ្នូ ឆ្នាំ២០១៩ ផ្ទះហ្វេសប៊ុក 32
អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យស្ដារត្រពាំងបុរាណចំនួន៨នៅស្រុកពួកដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង អាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យស្ដារត្រពាំងបុរាណចំនួន៨នៅស្រុកពួកដើម្បីរក្សាទឹកទុកប្រើប្រាស់រដូវប្រាំង

ត្រពាំងបុរាណចំនួន៨កន្លែង ស្ថិតនៅឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុញ្ញាតឱ្យស្ដារឡើងវិញ ដើម្បីជាប្រយោជន៍ដល់អ្នកភូមិសម្រាប់រក្សាទឹកទុកប្រើប្រាស់នារដូវប្រាំង ក៏ដូចជាដើម្បីប្រយោជន៍សហគមន៍ទាំងមូល។

ត្រពាំងបុរាណចំនួន៨កន្លែង ដែលនឹងធ្វើការស្ដារឡើងវិញ ត្រូវបាននាយកដ្ឋានជំនាញចុះវាយតម្លៃរួចហើយ និងយល់ថាគួរអនុញ្ញាតបាន ប៉ុន្តែការស្ដារនេះគួរជៀសវាងស្ដារយកទៅធ្វើអាជីវកម្ម ឬកេងចំណេញផលប្រយោជន៍ណាមួយ។ ត្រពាំងទាំង៨កន្លែងខាងលើ រួមមាន៖

  1. ត្រពាំងកក់
  2. ត្រពាំងល្បើក
  3. ត្រពាំងវ៉េង
  4. ត្រពាំងតាស្នេហ៍
  5. ត្រពាំងគក់
  6. ត្រពាំងទ្រាស
  7. ត្រពាំងប្រនេត្រ
  8. ត្រពាំងឈកស្នាយ។

ជាគោលការណ៍គឺអាជ្ញាធរជាតិអប្សរា តែងសហការជាមួយនឹងអាជ្ញាធរមូលដ្ឋាននានាដែលមានបំណងស្ដារត្រពាំងបុរាណនានា ក្នុងបំណងរក្សាត្រពាំងឱ្យនៅគង់វង្សផង ជៀសវាងការយកទីតាំងនោះទៅប្រើប្រាស់អ្វីផ្សេង ឬចាក់ដីលុបតែម្ដងពេលវាកាន់តែរាក់។ បន្ថែមពីនេះ វាក៏ជាកិច្ចការងារថែរក្សា និងអភិរក្សនូវត្រពាំងបុរាណដែលនៅសេសសល់ ជៀសវាងមានជនខិលខូចលួចបន្លំយកធ្វើកម្មសិទ្ធិឯកជននៅពេលត្រពាំងបុរាណទាំងនេះមិនមានទឹក៕

អត្ថបទទាក់ទង