ខ្មែរប៉ុស្ដិ៍ Close

ផ្លូវពីព្រលានយន្តហោះទៅមុខប្រាសាទអង្គរវត្តត្រូវបានបញ្ចប់ការជួសជុល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ផ្ទះហ្វេសប៊ុក 46

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ អាជ្ញាធរជាតិអប្សរាបានអោយដឹងថា ផ្លូវពីព្រលានយន្តហោះខេត្តសៀមរាបទៅកាន់មុខប្រាសាទអង្គរវត្តត្រូវបានបញ្ចប់ការជួសជុល ១០០%ហើយ។

អាជ្ញាធរជាតិអប្សរាបានអោយដឹងថា ការជួសជុលកែលម្អកំណាត់ផ្លូវចាប់ពីកែងព្រលានយន្តហោះ​ មកដល់ផ្លូវបំបែកមុខប្រាសាទអង្គរវត្ត​ ត្រូវបានបញ្ចប់ជាស្ថាពរហើយ ដោយមានប្រវែង​សរុប​ ៣៥៤៦​ម៉ែត្រ​ និងមានទទឹង៨ម៉ែត្រ​ ជាប្រភេទបេតុងកៅស៊ូ​ (AC)៕

អត្ថបទទាក់ទង