ខ្មែរប៉ុស្ដិ៍ Close

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ច៥ថ្ងៃ នៅវៀតណាម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 39
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ច៥ថ្ងៃ នៅវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ច៥ថ្ងៃ នៅវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅបំពេញទស្សនសកិច្ចរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ ដែលទទួលបាននៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ។

ការអញ្ជើញ ទៅបំពេញទស្សនកិច្ចនេះ គឺធ្វើឡើងតាមការអញ្ជើញរបស់នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស រដ្ឋមន្ត្រីក្រសួងការពារជាតិ វៀតណាម។ នៅក្នុងសេចក្តីប្រកាសព័ត៌មាន ដដែលបានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅរដ្ឋធានី ហាណូយ របស់វៀតណាម លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងគណៈប្រតិភូ នឹងអញ្ជើញចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស និងចូលរួមក្នុងពិធីចុះហត្ថលេខាលើពិធីសារ ឆ្នាំ២០២០-២០២៤ និងផែនការកិច្ចសហប្រតិបត្តិការឆ្នាំ២០២០ រវាងក្រសួងការពារជាតិ ប្រទេសទាំង២។

បន្ទាប់មកគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងអញ្ជើញចូលរួមផងដែរ ក្នុងកិច្ចប្រជុំទ្វេភាគី កម្ពុជា-វៀតណាម-ឡាវ និងចូលរួមក្នុងពិធីរំឮកខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារជាតិ វៀតណាម ៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិ៖

អត្ថបទទាក់ទង