ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរសកម្មភាពមនុស្សធម៌នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 55
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរសកម្មភាពមនុស្សធម៌នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កោតសរសើរសកម្មភាពមនុស្សធម៌នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកោតសរសើរដល់ក្រុមនិស្សិត និងក្រុមគ្រូពេទ្យមួយចំនួនដែលកន្លងមកបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យមនុស្សធម៌ តាមរយៈការធ្វើកម្មភាពចុះការព្យាបាលជម្ងឺជូនដល់ប្រជាពលរដ្ឋដោយមិនគិតថ្លៃនៅតាមទីជនបទដាច់ស្រយាលនានា ដូចជាសកម្មភាពមនុស្សធម៌នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) និងសកម្មភាពពេទ្យស្ម័គ្រចិត្តផ្សេងៗមួយចំនួនទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំអោយនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើវិស័យសុខាភិបាលនេះអោយបានរឹតតែខ្លាំងថែមទៀត ដើម្បីអោយកម្ពុជាសម្បូរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពពិតប្រាកដ ហើយលោកក៏បានចូលរួមអបអរសាទរចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅពេលនេះ និង សូមជូនពរអោយក្មួយៗ ទទួលបានការងារ និងជោគជ័យថ្មីៗជាបន្តបបន្ទាប់ទៀត៕

អត្ថបទទាក់ទង