ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍទៅលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 53
កម្ពុជាផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍទៅលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន កម្ពុជាផ្តោតការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍទៅលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជា បានផ្តោតការយកចិត្តទុកដាក់ និងដោះស្រាយលើការងារជាអាទិភាពសំខាន់ៗរបស់ជាតិ ជាមួយនឹងការយកចិត្តទុកដាក់ខ្ពស់ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាលើគ្រប់វិស័យ រួមទាំងការអនុវត្តគោលនយោបាយជាតិស្តីពីអតីតយុទ្ធជន តាមរយៈការខិតខំប្រឹងប្រែងបង្កើនសកម្មភាពលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនជាមួយក្រុមគ្រួសារ។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនអាស៊ានលើកទី១៩ដែលមហាសន្និបាតនេះ បានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា និងថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនមកពីបណ្តាប្រទេសសមាជិកអាស៊ានផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា រាជរដ្ឋាភិបាលបានផ្តល់សេវាថែទាំអតីតយុទ្ធជន ការគាំពារសុខភាព និងការឧបត្ថម្ភសម្ភារៈចាំបាច់ទាំងឡាយការជួយបណ្តុះបណ្តាលវិជ្ជាជីវៈ ការដោះស្រាយការងារ មុខរបរការផ្តល់សម្បទានដីសង្គមកិច្ច ការជួយសាងសង់លំនៅឋាន ដើម្បីឱ្យពួកគេមានធនធាន ដីធ្លី មានលំនៅឋាន និងអាចប្រកបមុខរបរផ្សេងៗសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរ៕

អត្ថបទទាក់ទង