ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ មាស នី អ្នកវិភាគឆ្វេងនិយមផ្កាប់មុខ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 32
លិខិតមិត្តអ្នកអាន៖ មាស នី អ្នកវិភាគឆ្វេងនិយមផ្កាប់មុខ! លិខិតមិត្តអ្នកអាន៖ មាស នី អ្នកវិភាគឆ្វេងនិយមផ្កាប់មុខ!

ក្នុងពេលថ្មីៗនេះ មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បានដកស្រង់សម្តីអ្នកវិភា​គឆ្វេងនិយម មាស នី ដែលបានលើកឡើងថា “ទំនាក់ ទំនងកាន់តែជិតស្និទ្ធរវាងកម្ពុជា-ចិន អាចជាការបង្កាត់ ភ្លើងសង្រ្គាមនៅក្នុងតំបន់ ពីព្រោះសហរដ្ឋអាមេរិក និងវៀតណាម ទំនងជាមិននៅស្ងៀមទេ នៅពេ​លពួកគេឃើញឥទ្ធិពលចិនកាន់តែខ្លាំងឡើង រហូតដល់មានវត្ត មានកងទ័ពចិននៅកម្ពុជា ជា​យ​​ថាហេតុនោះ”។ ការលើកឡើងរបស់អ្នកវិភាគ មាស នី គឺជាការវិភាគឱ្យតែរួចពីមាត់ដើម្បីផ្គា​ប់ចិត្តចៅហ្វាយនាយបរទេសបម្រើផលប្រយោជន៍មហិឆ្ឆិតានយោបាយរបស់ក្រុមប្រឆាំងតែប៉ុ​ណ្ណោះ។

មិនត្រឹមតែប៉ុណ្ណោះទេ ការលើកឡើងរបស់ មាស នី វាផ្ទុយនឹងគោលជំហររបស់សហ​រដ្ឋអាមេរិក លោក ផាទ្រីក មើហ្វី បានបញ្ជាក់រួចហើយនៅក្នុងជំនួបសម្តែងការគួរ សមជាមួយលោក វង្ស ពិសេន អគ្គបញ្ជាការកងយោធព លខេមរភូមិន្ទថា “ការលើកឡើងពីមូលដ្ឋានទ័ពចិននៅលើ​​ទឹកដីកម្ពុជាគ្រាន់តែជាការលាបពណ៌បំបែកបំបាក់ចំណងមិត្តភាពរវាងកម្ពុជានិងសហ​រដ្ឋអា​មេរិកប៉ុណ្ណោះ” ។ ដូចនេះការបន្តលើកឡើងពីបញ្ហាយោធាចិនរបស់ មាស នី គឺជាការដើរបញ្ច្រាសចំ​ពោះការលើកឡើងរបស់សហរដ្ឋអាមេរិក។

ជាគោលការណ៍ឆ្លើយតបទៅនឹងបញ្ហាកងទ័ពបរទេសនេះ រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានកំណត់យ៉ាងច្បាស់ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោ​​ធាបរទេសនៅលើទឹកដីកម្ពុជាឡើយ ហើយកម្ពុជាក៏មិនអាចមានមូលដ្ឋានយោធារបស់ខ្លួ​ននៅលើទឹកដីបរទេសបានដែរលើកលែងតែប្រតិ បត្តិការរក្សាសន្តិភាពក្នុងក្របខណ្ឌអង្គការស​ហប្រជាជាតិតែប៉ុណ្ណោះ។ ការលើកឡើងរបស់ មាស នី ហាក់មិនយ ល់ទាល់តែសោះ ពីរដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ទើបបានជាលើកឡើងដោយគ្មានមូលដ្ឋានច្បាស់​លា​ស់​ដូចនេះ។

កាលពីពេលកន្លងទៅ ក្រុមអ្នកសារព័ត៌មានទាំងជាតិ និងអន្តរជាតិ ក៏បានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្ររាម និង​កោះកុង ដើម្បី​ទៅពិនិត្យផ្ទាល់នឹងភ្នែកថាតើពិតជាមានមូលដ្ឋានយោ​ធា​​ចិននៅទីនោះឬទេ? ជាលទ្ធផលគឺពុំមានអ្វីទាល់តែសោះ ផ្ទុយពីការចោទប្រកាន់របស់មជ្ឈ​ដ្ឋាន​មួយចំនួន។ ការលើកឡើងរបស់ មាស នី ហាក់ពុំសមហេតុផលទាល់តែសោះក្នុងនាមជាអ្នកវិភាគ បែរជានិយា យឱ្យតែរួចពីមាត់តែប៉ុណ្ណោះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានលើកឡើងរួចមកហើយដែរថា កម្ពុជាពុំត្រូវ​ការឱ្យមានមូលដ្ឋានយោ ធាបរទេសនៅលើទឹកដីរបស់ខ្លួននោះឡើយ ​កម្ពុជាពុំយកនរណាធ្វើជា​សត្រូវនោះឡើយ គ្រប់ប្រទេសទាំងអស់សុទ្ធតែជាមិត្តល្អរបស់កម្ពុជា កម្ពុជាចង់ធ្វើជាមិត្តជាមួយគ្រប់ប្រទេសទាំងអស់។ នេះជាគោលជំហរ និងគោល នយោបាយការបរទេសរបស់រាជរដ្ឋាភិបាលដឹ​កនាំដោយគណបក្សប្រជាជន សំដៅធ្វើឱ្យកម្ពុជាកាន់តែល្បីរន្ទឺរនៅលើឆាកអន្តរជាតិ។

ជាសរុបមក ការវិភាគរបស់ មាស នី គឺជាការនិយាយឱ្យតែរួចពីមាត់ ជាការលាបពណ៌ បង្ខូចកេ​រ្តិ៍ឈ្មោះកម្ពុជា ហើយការលើកឡើងនោះ មិនបានឱ្យចំណេញអ្វីទាល់តែសោះដល់ប្រ​ទេ​សជាតិ និងប្រជាជនកម្ពុជាគឺមានតែបង្កការមន្ទិលសង្ស័យនិងភាពល្អក់កករដល់កម្ពុជាតែប៉ុ​ណ្ណោះ​។ ក្នុងនាមជាអ្នកវិភាគ មាស នី គួរតែនិយាយអ្វីដែលសមស្របនឹងការពិត នាំផលចំ​ណេ​​ញដ​ល់​ផល ប្រយោជន៍ជាតិនិងប្រជាជន ធ្វើឱ្យសង្គមជាតិបន្តមានសុខសន្តិភាព ស្ថិរភាពន​​យោបាយ និងការអ​ភិ​វឌ្ឍទៅមុខ មិនមែនវិភាគបែបបែកថ្នាំវង្វេងវង្វាន់ស្មារតីដូចនេះឡើយ​៕

ដោយ៖ សារ៉ាដា