ខ្មែរប៉ុស្ដិ៍ Close

ព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលមានភ្ញៀវអន្តរជាតិចូលរួមជាង ២ពាន់នាក់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 61
ព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី  ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលមានភ្ញៀវអន្តរជាតិចូលរួមជាង ២ពាន់នាក់ ព្រឹកថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលមានភ្ញៀវអន្តរជាតិចូលរួមជាង ២ពាន់នាក់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ប្រទេសកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ ត្រូវបានគេរំពឹងទុកថាមានអ្នកចូលរួមរហូតដល់ទៅជាង២ពាន់នាក់។ អ្នកចូលរួមទាំងនោះ ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។

ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះក៏មានការប្រគល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនលោកនាយករដ្ឋមន្ត្រីក ហ៊ុន សែន ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកធ្វើឡើង ដើម្បីពង្រឹងភាពជាដៃគូ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិលផង ហើយដែលមានខ្លឹមសារស្នូល ដើម្បីសន្តិភាព និងការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងជម្លោះ និងដំណោះស្រាយក្នុងគ្រាសំខាន់។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី១ ត្រូវបានធ្វើឡើងនៅប្រទេសនេប៉ាល់ កាលពីឆ្នាំ២០១៨ ដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី អ៊ុង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា និងថ្នាក់ដឹកនាំប្រទេសជាសមាជិកមួយចំនួនទៀត៕

អត្ថបទទាក់ទង